• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយរដ្ឋលេខាធិការក្រសួងការបរទេសអាល្លឺម៉ង់

នារសៀលថ្ងៃទី១៩ មីនា តាមសំណើររបស់ភាគីអាល្លឺម៉ង់ អនុរដ្ឋមន្រ្តីការបរទេស វៀតណាម លោក Nguyen Quoc Dung បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជា មួយរដ្ឋលេខាធិការក្រសួងការបរទេស អាល្លឺម៉ង់លោក Niels Annen អំពីទំនាក់ទំនងទ្វេ ភាគីនិងបញ្ហាមួយចំនួនទៀត។
 

អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung។ (រូបថត៖ TTXVN)


រដ្ឋលេខាធិការអាល្លឺម៉ង់ លោក Niels Annen បានកត់សម្គាល់ការរីកចម្រើនយ៉ាងល្អប្រសើរលើគ្រប់វិស័យនៃទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ហើយបញ្ជាក់ថា គោលនយោបាយរបស់អាល្លឺម៉ង់នោះ គឺគោរពនិងបង្កើនវត្តមាន កិច្ចសហប្រតិបត្តិការជាមួយតំបន់ ដែលក្នុងនោះវៀតណាមបន្តជាអាទិភាពខ្ពស់។ ចំណែកលោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានអះអាងថា វៀតណាមគោរព ទំនាក់ទំនងសហប្រតិបត្តិការជាមួយអាល្លឺម៉ង់; ស្វាគមន៍អាល្លឺម៉ង់ក្នុងការបង្កើនថែម ទៀតនូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ាននានានិងតំបន់ទាំងមូលក៏ដូចជា ជួយឧបត្ថម្ភអាស៊ានក្នុងការកសាងសហគមន៍ ព្រមទាំងឆ្លើយតបនឹងបញ្ហាប្រឈម ដែលកំពុងលេចចេញផងដែរ។

ពាក់ព័ន្ធដល់ស្ថានភាពនៅមីយ៉ាន់ម៉ា លោករដ្ឋលេខាធិការ Niels Annen ឲ្យដឹងថា អាល្លឺម៉ង់យកចិត្តទុកដាក់និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពច្របូកច្របល់ ការកើនឡើងនៃអំពើហឹង្សានៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ហើយទន្ទឹងរង់ចាំ អាស៊ាននឹងបន្តពង្រីកតួនាទីរបស់ខ្លួនក្នុងការជួយគាំទ្រដល់កិច្ចសន្ទនានិងការស្វែងរកដំណោះស្រាយ។ ចែករំលែកអំពីការវិវឌ្ឍន៍នៅមីយ៉ាន់ម៉ា លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានជូនដំណឹងថាវៀតណាមកំពុងសម្របសម្រួលយ៉ាងសកម្មជាមួយ ប្រទេសអាស៊ានដទៃ ដើម្បីចូលរួមជួយគាំទ្រដល់ការស្វែងរកដំណោះស្រាយ កិច្ច សន្ទនា និងការផ្សះផ្សា សំដៅនាំស្ថានភាពវិលត្រឡប់មកប្រក្រតីភាពឡើងវិញយ៉ាង ឆាប់បំផុតដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ាក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍនៅតំបន់ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top