• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ទទួលជួប​ជាមួយ​អនុប្រធានរដ្ឋសភាឡាវ

នៅក្នុងក្របខ័ណ្ឌនៃមហាសន្និបាតអន្តរសភាពិភពលោកនៅទីក្រុង Belgrade នៃប្រទេសស៊ែប៊ី នាថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៩ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានអញ្ជើញជួបពិភាក្សាជាមួយលោក Bounpone Bouttanavong អនុប្រធានរដ្ឋសភាឡាវ។
 

អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ទទួលជួបជាមួយអនុប្រធានរដ្ឋសភាឡាវ
លោក Bounpone Bouttanavong

អញ្ជើញថ្លែងនៅទីនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមលោក ស្រី Tong Thi Phong បានឲ្យដឹងថា៖ នាឆ្នាំ២០២០ វៀតណាមនឹងទទួលតំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០- ២០២១ និងប្រធានអាស៊ាន  ក៏ដូចជាប្រធានអន្តរសភា  (AIPA) លើកទី ៤១។ ហេតុដូច្នេះហើយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក ស្រី Tong Thi Phong មានបំណងចង់ឲ្យរដ្ឋាភិបាល ក៏ដូចជារដ្ឋសភាឡាវគាំទ្រវៀតណាមក្នុងការបំពេញតួនាទីដ៏សំខាន់ទាំងនេះ រួមចំណែកយ៉ាងសកម្មទៅក្នុងការរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់ និងនៅលើពិភពលោក។ ទន្ទឹមនឹងនេះ លោកស្រី Tong Thi Phong បានស្នើឲ្យឡាវរួមសហការជាមួយវៀតណាម ដើម្បីប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព ក៏ដូចជារួមគ្នាទប់ទល់នឹងបម្រែបម្រួលអាកាសធាតុផងដែរ។

នាថ្ងៃដដែល អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមលោក ស្រី Tong Thi Phong បានអញ្ជើញចូលរួមសម័យពិភាក្សានៃមហាសន្និបាតអន្តរសភាពិភពលោក និងអញ្ជើញចូលរួមពិធីជប់លៀងជាកិត្តិយសជូនចំពោះប្រធាន​​គណប្រតិភូនានា ដែលបានចូលរួម IPU លើកទី ១៤១ ដែលរៀបចំឡើងដោយប្រធានរដ្ឋាភានៃប្រទេសម្ចាស់​ផ្ទះផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីសន្និសីទដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ដោះស្រាយការលំបាកនិងឧបសគ្គ ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ដីសណ្តទន្លេ Cuu Long។

Top