• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

កាលពីថ្ងៃទី១០ ខែមីនា លោក ត្រឹន ក្វាងភឿង អនុប្រធានរដ្ឋសភាវៀតណាម បានចុះត្រួតពិនិត្យ និងធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ ពូលួង ខេត្តថាញ់ហ័រ ស្តីពីការងារត្រៀមរៀបចំការបោះឆ្នោតសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។

លោកអនុប្រធានរដ្ឋសភា ត្រឹន ក្វាងភឿង កំពុងត្រួតពិនិត្យនីតិវិធីគំរូនៃការបោះឆ្នោត។ រូបថត៖ VNA

រាយការណ៍នៅក្នុងជំនួបធ្វើការ លោក ត្រឹន យីទៀន ប្រធានគណៈកម្មាធិការប្រជាជនឃុំ ពូលួង បានឲ្យដឹងថា ការបង្កើតក្រុមបោះឆ្នោត ការបង្កើតបញ្ជីឈ្មោះអ្នកបោះឆ្នោត និងការត្រៀមរៀបចំមូលដ្ឋានសម្ភារៈនៅតាមទីកន្លែងបោះឆ្នោត ត្រូវបានអនុវត្តន៍យ៉ាងម៉ត់ចត់ និងស្របតាមបទបញ្ញត្តិនៃច្បាប់។

ថ្លែងនៅក្នុងជំនួបធ្វើការ លោកអនុប្រធានរដ្ឋសភា ត្រឹន ក្វាងភឿង បានសង្កត់ធ្ងន់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដូច្នេះហើយ មូលដ្ឋាននានាដាច់ខាតមិនត្រូវធ្វេសប្រហែសក្នុងជំហានណាមួយឡើយ។ ការងារទាំងអស់ត្រូវតែរៀបចំយ៉ាងហ្មត់ ចត់ ល្អិតល្អន់ ដោយធានាបាននូវ នីតិវិធី និងកាលកំណត់យ៉ាងត្រឹមត្រូវ ដើម្បីឱ្យថ្ងៃបោះឆ្នោតពិតជាក្លាយជាទិវាបុណ្យរបស់ប្រជាជនទាំងមូល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋអ៊ីតាលី កាលពីរសៀល ថ្ងៃទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala។

Top