• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋសភា លោក Uong Chu Luu ​អញ្ជើញ​ទៅ​ទស្សន​កិច្ច​ការ​ងារ​នៅ​ប៉ូឡូញ​


អនុប្រធានរដ្ឋសភា លោក Uong Chu Luu អញ្ជើញទៅទស្សនកិច្ចការងារនៅប៉ូឡូញ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅ ប៉ូឡូញចាប់ពីថ្ងៃទី២០ ដល់​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦អនុប្រធាន​​រដ្ឋសភា លោក Uong Chu Luu បានអញ្ជើញជួប​ពិភាក្សា ការ​ងារជាមួយអនុប្រធាន​សភាជាន់​ទាប ប៉ូឡូញ Malgorzata Kidawa Blonska និង​អនុប្រធាន​ព្រឹទ្ធសភា Adam Bielan និងជួបធ្វើការ​ជាមួយថ្នាក់​ដឹក ប៉ូឡូញ​មួយ​​ចំ​នួន​ទៀតផង។ នៅក្នុងបណ្តាជំនួប​នេះ លោក Uong Chu Luu និងថ្នាក់ដឹកនាំរដ្ឋសភា​ប៉ូឡូញ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការអភិវឌ្ឍន៍​ទំនាក់ទំនង​មិត្តភាព ប្រពៃណីរវាងវៀតណាម និងប៉ូឡូញ​នាពេលកន្លង​ទៅ ជាពិសេស​លើវិស័យ​ពាណិជ្ជកម្ម​និងវិនិយោគ។​ បច្ចុប្បន្ន ប៉ូឡូញជាដៃគូ​ពាណិជ្ជកម្ម​ជួរមុខ​របស់​វៀត​ណាម នៅតំបន់​អឺរ៉ុប​កណ្តាល​និង​​អឺរ៉ុប​ខាង​កើត​ដោយ​តម្លៃប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគីឆ្នាំ២០១៥ ទទួលបាន៧៦១លាន​ដុល្លារអាមេរិក។ លោក Uong Chu Luu បាន​អះអាង​ថា ថ្នាក់ដឹកនាំរដ្ឋ រដ្ឋសភានិងប្រជា​ជនវៀត​ណាម​រក្សានិង​អភិវឌ្ឍន៍​ទំនាក់​ទំនង​លើគ្រប់​វិស័យ ជាមួយ​ប៉ូឡូញ​ជានិច្ច៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top