• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh៖ លើកកំពស់និងបំពេញ គុណភាពនៃខ្សែព្រំដែនគោកវៀតណាម-កម្ពុជា


 អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh 
 

នារសៀល​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋសភាវៀតណាមបានស្ដាប់របាយការណ៍ ស្ដីពីការស្នើរ​អោយ​រដ្ឋ​សភា​អនុម័ត​លើស​ន្ធិសញ្ញាបំពេញបន្ថែមនៃសន្ធិសញ្ញា កំណត់ព្រំដែនជាតិឆ្នាំ១៩៨៥និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥រវាង​វៀត​​ណាម និងកម្ពុជា ពិធីសារស្ដីពីការខ័ណ្ឌសីមា បោះបង្គោលព្រំដែនគោករវាងវៀត ណាម​និង​កម្ពុជា​។
 
អញ្ជើញថ្លែង​របាយការណ៍នេះនៅសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៤ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ng​oc Thinh បានអះអាងថា៖​ “ការចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២​០១៩និងពិធីសារ​ខ័ណ្ឌ​សីមា​ បោះ​បង្គោលព្រំដែន គឺជារបត់ប្រវត្តិសាស្ត្រ​ដែលគូសសញ្ញានូវកិច្ច​ខិតខំ ប្រឹងប្រែងរបស់​ប្រទេស​ទាំងពីរ​​ក្នុង​ការដោះស្រាយបញ្ហាព្រំដែន ព្រមទាំងនឹង បង្កើតឡើងស្ថានការ​ណ៍ថ្មីអំពីសន្តិសុខ​ នយោ​បាយ​ និងទំនាក់ទំនងរវាងប្រទេស ទាំងពីរក៏ដូចជាក្នុងតំបន់ផងដែរ។ នេះជាមូលដ្ឋានគតិយុត្ត ដែល​ធានា​ថា​​នា ​ពេលអនាគត​ គ្មានអានុភាពណាមួយដែលអាចផ្ដួលរលំឬលុបបំបាត់សមិទ្ធិផលក្នុង កា​រដោះ​ស្រាយ​បញ្ហា​ព្រំ​ដែន​​គោករវាងប្រទេសទាំងពីរ រាំងស្កាត់ការដែលអានុ ភាព​អមិត្តឆ្លៀត​យក​បញ្ហា​ព្រំដែន​នេះធ្វើ​ជា​សន្លឹក​បៀរ​នយោបាយ បំប្លែងការពិត ញុះញង់ការបំផ្លាញប្រឆាំងនឹងរដ្ឋនីមួយៗនិងទំនាក់ទំនងទ្វេភាគី។ នេះជាគំរូ សម្រាប់​ការដោះស្រាយបញ្ហាព្រំដែនប្រកបដោយសន្តិភាព ដោយឈរលើមូល ដ្ឋាននៃការ​គោរព​គោល​ការណ៍​ជាសារ​វ័ន្ត​ ក្នុងទំនាក់ទំនងអន្តរជាតិដែលត្រូវបាន ទទួលស្គាល់យ៉ាងទូលំទូលាយ​”៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top