• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ចូលរួមពិធីបើកមហោស្រពលក្ខណៈផូរផង់នៃតំបន់ពាយ័ព្យ - Dien Bien ២០២៥

នាយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ពិធី បើកមហោស្រពលក្ខណៈផូរផង់នៃភាគពាយ័ព្យ - Dien Bien ២០២៥ បានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានខេត្ត Dien Bien។
ពិធីបើកមហោស្រពលក្ខណៈប្រណិតនៃភាគពាយ័ព្យ - Dien Bien ២០២៥ បានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានខេត្ត Dien Bien

អញ្ជើញថ្លែងមតិនៅពិធីនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានសង្កត់ធ្ងន់ថា មហោស្រពគឺជាការលើកតម្កើង បន្តផ្សព្វផ្សាយ និងលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍ រួមចំណែកផ្សព្វផ្សាយ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសក្តានុពល និងគុណសម្បត្តិនៃការអភិវឌ្ឍទេសចរណ៍ក្នុងតំបន់។ នេះក៏ជាឱកាសសម្រាប់ភ្ញៀវទេសចរដើម្បីទទួលបានបទពិសោធបន្ថែមទៀត ស្វែងយល់ពីសម្រស់ធម្មជាតិ និងវប្បធម៌នៃក្រុមជនជាតិនានា និងជំរុញការស្រឡាញ់ជាតិមាតុភូមិ និងមោទនភាពជាតិ។

ក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែកញ្ញា មហោស្រពលក្ខណៈផូរផង់នៃភាគពាយ័ព្យ - Dien Bien ២០២៥  បានរៀបចំសកម្មភាពទាក់ទាញជាច្រើនដូចជា៖ ពិធីបុណ្យតាមដងផ្លូវ លក្ខណៈប្រណិតនៃភាគពាយ័ព្យ; មហោស្រពធ្វើម្ហូបភាគពាយ័ព្យ ការតាំងពិពណ៌រូបថតទេសចរណ៍ "ពណ៌នៃភាគពាយ័ព្យ" បង្ហាញទិសដៅពិសេសនៃខេត្តភាគពាយ័ព្យ  ទីក្រុងហូជីមិញ និងតំបន់មួយចំនួនទៀត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅសាលាបឋមសិក្សាមិត្តភាពខ្មែរ-វៀតណាមតឹងតៀន នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កម្មវិធីពិនិត្យជំងឺដោយឥតគិតថ្លៃ ផ្ដល់យោបល់អំពីការថែទាំសុខភាព ចែកថ្នាំពេទ្យ និងជូនអំណោយដល់ប្រជាជនក្រីក្រនៅក្នុងរាជធានីបានប្រព្រឹត្តទៅ។

Top