អនុប្រធានរដ្ឋ Dang Thi Ngoc Thinh ទៅបំពេញការងារនៅស្វីស
នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានទៅកាន់ទីក្រុង Bern ចាប់ផ្តើមដំណើរទស្សនកិច្ចនៅស្វីស និងមានជំនួបសន្ទនាជាមួយប្រធានាធិបតី Johann Schneider Ammann។ ប្រធានាធិបតី Johann Schneider Ammann បានអះអាងថា៖ រដ្ឋាភិបាលស្វីសជានិច្ចកាលគោរព ជំរុញទំនាក់ទំនងសហប្រតិបត្តិការ ជាមួយវៀតណាម ហើយចាត់ទុកវៀតណាមជាដៃគូអាទិភាពជួរមុខនៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក។ រីឯអនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអះអាងថា៖ វៀតណាមជានិច្ចកាលគោរព និងយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រពៃណី ជាមួយស្វីសហើយមានគោលបំណងថា៖ ទំនាក់ទំនង រវាងប្រទេសទាំងពីរកាន់តែស៊ីជំរៅ និងប្រសិទ្ធិភាព។
នាថ្ងៃដដែល អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានមានជំនួបសន្ទនាជាមួយកម្មាភិបាល បុគ្គលិក ស្ថានទុតវៀតណាម និងដំណាងសហគមន៍ជនវៀតណាមនៅស្វីស និងមានជំនួបសន្ទនា ជាមួយប្រធានសមាគមមិត្តភាពវៀតណាម-ស្វីស លោកស្រី Anjuska Weil ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម