ព័ត៌មាន វៀតណាមអំពាវនាវឱ្យជំរុញការសន្ទនា កាត់បន្ថយហានិភ័យ និងលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង 30/09/2026 ថ្លែងនៅក្នុងវគ្កពិភាក្សា ឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់ វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការគោរពច្បាប់អន្តរជាតិ និងពង្រឹងក្របខ័ណ្ឌពហុភាគីស្តីពីការរំសាយសព្វាវុធ និងការមិនរីកសាយអាវុធ ជាពិសេសសន្ធិសញ្ញាស្តីពីការមិនរីកសាយអាវុធ នុយក្លេអ៊ែរ សន្ធិសញ្ញាហាមឃាត់ការសាកល្បងអាវុធនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ និងសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយ ក្លេអ៊ែរ (TPNW)។ ឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ។ រូបថត៖ VNAប្រទេសដែលមានអាវុធនុយក្លេអ៊ែរត្រូវរក្សាការសន្ទនាដើម្បីកាត់បន្ថយហានិភ័យនុយក្លេអ៊ែរ បង្កើនតម្លាភាព និងការទទួលខុសត្រូវ តាមនោះអនុវត្តយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង។លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត ក៏បានអំពាវនាវដល់ប្រទេសដែលមានអាវុធ នុយក្លេអ៊ែរឱ្យចុះហត្ថលេខា និងផ្តល់សច្ចាប័នលើពិធីសារនៃសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ហើយបានបញ្ជាក់ថា វៀតណាមបន្តចូលរួមចំណែកយ៉ាងសកម្មចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីជំរុញការរំសាយសព្វាវុធ និងការមិនរីកសាយអាវុធនុយក្លេអ៊ែរ ពង្រឹងពហុភាគីនិយម និងច្បាប់អន្តរជាតិ ឆ្ពោះទៅរកគោលដៅនៃការកសាងពិភពលោកដោយគ្មានអាវុធនុយក្លេអ៊ែរ៕ តាម vovworld.vn/km-KH Tags:ឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត អាវុធ នុយក្លេអ៊ែរ រំសាយសព្វាវុធ

ថ្លែងនៅក្នុងវគ្កពិភាក្សា ឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់ វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការគោរពច្បាប់អន្តរជាតិ និងពង្រឹងក្របខ័ណ្ឌពហុភាគីស្តីពីការរំសាយសព្វាវុធ និងការមិនរីកសាយអាវុធ ជាពិសេសសន្ធិសញ្ញាស្តីពីការមិនរីកសាយអាវុធ នុយក្លេអ៊ែរ សន្ធិសញ្ញាហាមឃាត់ការសាកល្បងអាវុធនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ និងសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយ ក្លេអ៊ែរ (TPNW)។ ឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ។ រូបថត៖ VNAប្រទេសដែលមានអាវុធនុយក្លេអ៊ែរត្រូវរក្សាការសន្ទនាដើម្បីកាត់បន្ថយហានិភ័យនុយក្លេអ៊ែរ បង្កើនតម្លាភាព និងការទទួលខុសត្រូវ តាមនោះអនុវត្តយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង។លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត ក៏បានអំពាវនាវដល់ប្រទេសដែលមានអាវុធ នុយក្លេអ៊ែរឱ្យចុះហត្ថលេខា និងផ្តល់សច្ចាប័នលើពិធីសារនៃសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ហើយបានបញ្ជាក់ថា វៀតណាមបន្តចូលរួមចំណែកយ៉ាងសកម្មចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីជំរុញការរំសាយសព្វាវុធ និងការមិនរីកសាយអាវុធនុយក្លេអ៊ែរ ពង្រឹងពហុភាគីនិយម និងច្បាប់អន្តរជាតិ ឆ្ពោះទៅរកគោលដៅនៃការកសាងពិភពលោកដោយគ្មានអាវុធនុយក្លេអ៊ែរ៕
អត្ថបទផ្សេងទៀត អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម៖ កិច្ចការបរទេសការពារជាតិត្រូវតែបង្កើនប្រសិទ្ធភាពប្រតិបត្តិការបន្ថែមទៀត30/09/2026ព័ត៌មានថ្លែងសុន្ទរកថាដឹកនាំកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានស្នើឱ្យគណៈកម្មាធិការយោធាមជ្ឈិម ផ្តោតលើការដឹកនាំការអនុវត្តដំណោះស្រាយនានា ដោយប្តេជ្ញាចិត្តសម្រេចគោលដៅ និងភារកិច្ចទាំងអស់នៃឆ្នាំ២០២៦ ជាមួយនឹងលទ្ធផលខ្ពស់បំផុត។ វៀតណាមធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រចាំឆ្នាំលើកទី ៣១ នៃវេទិកាមូលបត្រអាស៊ី 30/09/2026ព័ត៌មានវៀតណាមប្តេជ្ញាបន្តចូលរួមចំណែកក្នុងការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់30/09/2026ព័ត៌មានវៀតណាមឡើងចំណាត់ថ្នាក់ ៧ កាំក្នុងសមត្ថភាពអភិវឌ្ឍន៍ទេសចរណ៍30/09/2026ព័ត៌មានវៀតណាមដាក់នវានុវត្តន៍ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ29/09/2026ព័ត៌មានតែវៀតណាមដែលនាំចេញទៅកាន់សហរដ្ឋអាមេរិកឡើងថ្លៃ29/09/2026ព័ត៌មាននាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងអធិការកិច្ចកម្ពុជា29/09/2026ព័ត៌មាន អត្ថបទផ្សេងទៀត