ព័ត៌មាន

វៀតណាមអំពាវនាវឱ្យជំរុញការសន្ទនា កាត់បន្ថយហានិភ័យ និងលុបបំបាត់​អាវុធនុយក្លេអ៊ែរទាំងស្រុង

  • 30/09/2026
ថ្លែងនៅក្នុងវគ្កពិភាក្សា ឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់ វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការគោរពច្បាប់អន្តរជាតិ និងពង្រឹងក្របខ័ណ្ឌពហុភាគីស្តីពីការរំសាយសព្វាវុធ និងការមិនរីកសាយអាវុធ ជាពិសេសសន្ធិសញ្ញាស្តីពីការមិនរីកសាយអាវុធ នុយក្លេអ៊ែរ សន្ធិសញ្ញាហាមឃាត់ការសាកល្បងអាវុធនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ និងសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយ ក្លេអ៊ែរ (TPNW)។

ឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ។ រូបថត៖ VNA

ប្រទេសដែលមានអាវុធនុយក្លេអ៊ែរត្រូវរក្សាការសន្ទនាដើម្បីកាត់បន្ថយហានិភ័យនុយក្លេអ៊ែរ បង្កើនតម្លាភាព និងការទទួលខុសត្រូវ តាមនោះអនុវត្តយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង។

លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត ក៏បានអំពាវនាវដល់​ប្រទេសដែលមានអាវុធ នុយក្លេអ៊ែរឱ្យចុះហត្ថលេខា និងផ្តល់សច្ចាប័នលើពិធីសារនៃសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ហើយបានបញ្ជាក់ថា វៀតណាមបន្តចូលរួមចំណែកយ៉ាងសកម្មចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីជំរុញការរំសាយសព្វាវុធ និងការមិនរីកសាយអាវុធនុយក្លេអ៊ែរ ពង្រឹងពហុភាគីនិយម និងច្បាប់អន្តរជាតិ ឆ្ពោះទៅរកគោលដៅនៃការកសាងពិភពលោកដោយគ្មានអាវុធនុយក្លេអ៊ែរ​៕​


top