ព័ត៌មាន

អនុប្រធានរដ្ឋ Dang Thi Ngoc Thinh ទៅបំពេញការងារនៅស្វីស


អនុប្រធានរដ្ឋ Dang Thi Ngoc Thinh ទៅបំពេញការងារនៅស្វីស

នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ​២០១៦ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc​ Thinh បាន​ទៅកាន់​ទីក្រុង​ Bern ចាប់ផ្តើមដំណើរ​ទស្សនកិច្ច​នៅស្វីស និង​មានជំនួប​សន្ទនាជាមួយ​ប្រធានា​ធិបតី  Johann Schneider Ammann។ ប្រធានា​ធិបតី Johann​ Schneider Ammann បានអះ​អាង​ថា៖ រដ្ឋាភិបាល​ស្វីស​ជានិច្ច​កាល​គោរព ជំរុញ​ទំនាក់​ទំនងសហប្រតិបត្តិការ ជាមួយវៀតណាម ហើយចាត់ទុកវៀតណាម​ជាដៃគូ​អាទិភាព​ជួរមុខ​នៅតំបន់​អាស៊ី-ប៉ាស៊ីហ្វីក​។ រីឯ​អនុប្រធានរដ្ឋវៀតណាម លោកស្រី​ Dang Thi​ Ngoc Thinh បាន​អះអាង​ថា៖ វៀត​ណាមជានិច្ច​កាល​គោរព និងយកចិត្តទុកដាក់​បង្កើន​កិច្ចសហប្រតិបត្តិ​ការមិ​ត្ត​ភាព និង​កិច្ច​សហប្រតិបត្តិ​​ការប្រពៃណី ជាមួយស្វីស​ហើយមាន​គោលបំណង​ថា៖ ទំនាក់​ទំនង រវាង​ប្រទេស​ទាំងពីរ​កាន់​តែស៊ី​ជំរៅ និងប្រ​សិទ្ធិភាព។

​នាថ្ងៃដដែល អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បាន​មាន​ជំនួប​សន្ទនា​ជាមួយ​កម្មាភិបាល បុគ្គលិក ស្ថានទុតវៀតណាម និងដំណាងសហគមន៍ជន​វៀតណាម​នៅស្វីស និង​មាន​ជំនួប​សន្ទនា​ ជាមួយប្រធាន​សមាគមមិត្តភាព​វៀតណាម-ស្វីស លោកស្រី Anjuska Weil ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top