• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អចិន្រ្តៃយ៍គណៈលេខាមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Tran Quoc Vuong ទទួលជួបជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper

លោករដ្ឋមន្ត្រី Mark Esper បានអះអាងថា អាមេរិកគោរពហើយមានគោលបំណងចង់ពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបតិ្តការជាមួយវៀតណាមលើគ្រប់វិស័យ ក្នុងនោះកិច្ចសហប្រតិបតិ្តការការពារជាតិគឺជាកត្តាសំខាន់​​មួយ។

លោក Tran Quoc Vuong អចិន្រ្តៃយ៍គណៈលេខាមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម (ខាងស្ដាំ) បានទទួលជួបជាមួយលោក Mark Esper រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក (រូបថត៖ TTXVN)

នារសៀលថ្ងៃទី២០ ខែវិច្ឆិកា នៅទីស្នាក់ការមជ្ឈឹមបក្ស លោក Tran Quoc Vuong អចិន្រ្តៃយ៍ គណៈលេខាមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបានទទួលជួបជាមួយលោក Mark Esper រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។ លោករដ្ឋមន្ត្រី Mark Esper បានអះអាងថា អាមេរិកគោរពហើយមានគោលបំណងចង់ពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបតិ្តការជាមួយវៀតណាមលើគ្រប់វិស័យ ក្នុងនោះកិច្ចសហប្រតិបតិ្តការការពារជាតិគឺជាកត្តាសំខាន់មួយ។ ចំណែកឯលោក Tran Quoc Vuong ក៏បានអះអាងថា វៀតណាមចាត់ទុកអាមេរិកជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ជួរមុខ ហើយមានគោលបំណងចង់ជំរុញអោយទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរអោយកាន់តែរីក​ចម្រើន​ប្រកបដោយភាពស៊ីជំរៅ ប្រសិទ្ធភាព និងជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Tran Quoc Vuong បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវការបន្តជំរុញការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ទៅវិញទៅមក សហប្រតិបតិ្តការដោះស្រាយផលវិបាកដោយសង្គ្រាម ក្នុងនោះមានគម្រោងបោសសម្អាតការបំពុលបរិស្ថាននៅព្រលានយន្តហោះ​ Bien Hoa ជួយឧបត្ថម្ភដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin បង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌគំនិតផ្ដួចផ្ដើមអនុតំបន់ទន្លេមេគង្គ ព្រមទាំងស្នើរអោយអាមេរិកបន្តជួយឧបត្ថម្ភ​វៀតណាម​ចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។

លោករដ្ឋមន្រ្តី Mark Esper បានអះអាងថា អាមេរិកគាំទ្រចំពោះការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ឆ្នាំ១៩៨២ គោរពយ៉ាងពេញលេញនូវដំណើរការការទូតនិងគតិយុត្ត ធានាសុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍ក្នុងតំបន់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីនៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ឆ្នាំ ២០២៤ កាលពីថ្ងៃទី ២ ឧសភា នៅទីក្រុងប៉ារីស ប្រទេសបារាំង រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបជាមួយ អគ្គលេខាធិការអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Mathias Cormann ។

Top