• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហប្រជាជាតិសន្យាជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការផ្លាស់ប្ដូរទៅជាខឿនសេដ្ឋកិច្ចបៃតង

នាយករដ្ឋមន្រ្តីវៀត ណាមលោក Pham Minh Chinh ជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres។ (រូបថត៖ VNA)


នាយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ (តាមម៉ោងវៀតណាម) នៅក្នុងក្របខ័ណ្ឌដំណើរទស្សន កិច្ចការងារនិងអញ្ជើញចូលរួមកិច្ចប្រជុំ COP២៦ នៅអង់គ្លេស នាយករដ្ឋមន្រ្តីវៀត ណាមលោក Pham Minh Chinh បានជួប សន្ទនាជាមួយអគ្គលេខាធិការអង្គការសហ ប្រជាជាតិ (អ.ស.ប) លោក Antonio Guterres។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ ថា វៀតណាមគោរព ហើយវាយតម្លៃខ្ពស់ចំពោះមជ្ឈភាពរបស់អ.ស.ប មានបំណង ចង់ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយអ.ស.ប ព្រមទាំងបញ្ជាក់ពីការ ប្ដេជ្ញាចិត្តដ៏ខ្លាំងក្លារបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាស ធាតុផងដែរ។

រីឯខ្លួនវិញ លោកអគ្គលេខាធិការអ.ស.ប បានវាយតម្លៃខ្ពស់ចំពោះការចូលរួម របស់វៀតណាមក្នុងបញ្ហាអន្តរជាតិនានា រួមទាំងការឆ្លើយតបនឹងការប្រែប្រួលអាកាស ធាតុ និងការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អ.ស.ប ហើយវាយតម្លៃខ្ពស់ពីការ សន្យារបស់វៀតណាមនៅ COP២៦ អំពីការបញ្ចេញចោលឧស្ម័នផ្ទះកញ្ចក់សូន្យសុទ្ធ ផងដែរ។ លោក Antonio Guterres ឲ្យដឹងថា អ.ស.បត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ វៀតណាមក្នុងដំណើរការផ្លាស់ប្ដូរទៅជាខឿនសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ការ អភិវឌ្ឍថាមពលកកើតឡើងវិញ ជួយឧបត្ថម្ភវៀតណាមនិងប្រទេសនានានៅក្នុងអាង ទន្លេមេគង្គ ដោះស្រាយបញ្ហាស្រុតបាក់ដី ការជ្រាបទឹកប្រៃ ផ្លាស់ប្ដូរការធ្វើវប្បកម្ម ហើយប្រើប្រាស់ប្រភពទឹកប្រកបដោយចីរភាពសំដៅធានាសន្តិសុខស្បៀងអាហារផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ យកមនុស្សជាមជ្ឈមណ្ឌល ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ "យកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វេទិកាត្រួត​ពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិ (IMRF) លើកទី ២ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​បរិបទដែលការធ្វើចំណាកស្រុកអន្តរជាតិបន្តប្រឈមមុខនឹងបញ្ហា​ប្រឈមដ៏​ស្មុគស្មាញជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រទេសជិត ១៣០ រួមជាមួយ​អង្គការអន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។

Top