នេះជាការព្រមានរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលធ្វើឡើងក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។ យោងតាមលោក Turk វិបត្តិអាកាសធាតុមិនត្រឹមតែជាបញ្ហាបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវិបត្តិសិទ្ធិមនុស្សផងដែរ។ លោកបានចង្អុលបង្ហាញថា បាតុភូតអាកាសធាតុធ្ងន់ធ្ងរ ដូចជាការកើនឡើងសីតុណ្ហភាព ការកើនឡើងកម្ពស់ទឹកសមុទ្រ ទឹកជំនន់ គ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃ កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋានជាច្រើន ដូចជាសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការថែទាំសុខភាព និងសិទ្ធិរស់នៅក្នុងបរិស្ថានស្អាត មានសុខភាពល្អ និងនិរន្តរភាព។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក៏បានរិះគន់សាជីវកម្មឥន្ធនៈ ហ្វូស៊ីលមានចេតនាផ្សព្វផ្សាយព័ត៌មានមិនពិត ការផ្សព្វ ផ្សាយដំណោះស្រាយក្លែងក្លាយ និង "ការលាងបៃតង" ដើម្បីជៀសវាងការទទួលខុសត្រូវចំពោះការខូចខាតបរិស្ថាន។ លោកក៏បានកត់សម្គាល់ផង ដែរថា ហិរញ្ញប្បទានអន្តរជាតិភាគច្រើនដើម្បីដោះស្រាយបម្រែបម្រួលអាកាសធាតុបច្ចុប្បន្នត្រូវបានផ្តល់ជាទម្រង់ប្រាក់កម្ចី ដែលធ្វើឲ្យប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនត្រូវជំពាក់បំណុល៕