• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហប្រជាជាតិព្រមានថា ​ការប្រើប្រាស់កម្លាំងដើម្បីដោះស្រាយជម្លោះអន្តរជាតិកំពុង​ក្លាយជារឿងធម្មតា​

នាថ្ងៃទី ២៧ ខែកុម្ភៈ លោក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានព្រមានអំពី "ការធ្វើធម្មតា" លើការប្រើប្រាស់កម្លាំងដើម្បីដោះស្រាយជម្លោះអន្តរជាតិ ដោយកត់សម្គាល់ថាបរិមាណនៃជម្លោះប្រដាប់អាវុធបានកើនឡើងស្ទើរតែទ្វេដងចាប់តាំងពីឆ្នាំ ២០១០មក។

លោក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។ រូបថត៖ Reuters

ថ្លែងនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Volker Turk បានព្រមានថា ពិភពលោកកំពុងកាន់តែមានគ្រោះថ្នាក់ជាងពេលណាៗទាំងអស់ ដោយមានជម្លោះប្រហែល ៦០ កំពុងដំណើរការ។ ការប្រកួតប្រជែងអំណាចដើម្បីគ្រប់គ្រងទឹកដី និងថាមពល កំពុងជាន់ឈ្លីសិទ្ធិជាមូលដ្ឋាន។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានលើកឡើងពីការពិតដ៏សោកសៅថា៖ ប្រសិនបើកាលពីមួយទសវត្សរ៍មុន ការវាយប្រហារលើមន្ទីរពេទ្យនឹងបង្កការខឹងសម្បារទូទាំងពិភពលោក ប៉ុន្តែសព្វថ្ងៃនេះ ជាមធ្យម មានការវាយប្រហារលើមណ្ឌលសុខភាពចំនួន ១០ បានកើតឡើងជារៀងរាល់ថ្ងៃ។ លោកបានអំពាវនាវដល់សហគមន៍អន្តរជាតិកុំឱ្យព្រងើយកន្តើយចំពោះស្ថានភាពនៃប្រព័ន្ធច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិត្រូវបានបំផ្លិចបំផ្លាញ ហើយបានស្នើរឱ្យមេដឹកនាំនយោបាយចាត់វិធានការជាបន្ទាន់ដើម្បីបញ្ច្រាសនិន្នាការដ៏គ្រោះថ្នាក់នេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត​បាក់និញទទួលកិត្ត​នាមជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ សម្រាប់ពិធីបុណ្យ​ លីម​

ខេត្ត​បាក់និញទទួលកិត្ត​នាមជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ សម្រាប់ពិធីបុណ្យ​ លីម​

នាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ នៅឃុំ Tien Du ខេត្តបាក់និញ បានរៀបចំពិធីទទួលងារជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិ សម្រាប់ពិធីបុណ្យប្រពៃណី គឺពិធីបុណ្យលីម។ ទន្ទឹមនឹងនោះ បានប្រព្រឹត្តទៅពិធីបើកពិធីបុណ្យលីមឆ្នាំមមី អដ្ឋស័ក ២០២៦។

Top