នៅទីនេះ អគ្គលេខាបក្ស លោក តូ ឡឹម
បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលអាជ្ញាធរនិងប្រជាជនភូមិ មុយ ឃុំ ឌិត មុយ ស្រុក ង៉ុក
ហៀនសម្រេចបាននាពេលថ្មីៗនេះ។ លោកអគ្គលេខាបក្សបានកត់ សម្គាល់ថា
ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស
ក៏ដូចជាខេត្ត ការម៉ៅ អាជ្ញាធរ រណសិរ្សមាតុភូមិ និងអង្គការនយោបាយសង្គមនៃខេត្ត កា
ម៉ៅនិយាយរួម និងភូមិ មុយ ឃុំ ឌិតមុយ ស្រុក ង៉ុក ហៀននិយាយដោយឡែក ដោយលើកតម្កើងប្រពៃណីល្អនិងសមិទ្ធិផលនានានាពេលថ្មីៗនេះ។ អគ្គលេខាបក្ស លោក
តូ ឡឹមបានស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បន្តអនុវត្ត
គោលនយោបាយនិងកម្មវិធីកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព
ជាពិសេសផ្តោតការយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានគុណូបកា រៈ ក្រុមងាយរងគ្រោះ
និងប្រជាជននៅតាមតំបន់ឆ្នេរ កោះ និងតំបន់លំបាកនានាក្នុងខេត្ត។
លោកអគ្គលេខាបក្សក៏បានស្នើដល់ថ្នាក់ដឹកនាំខេត្ត
កាម៉ៅ រៀបចំពិធីបុណ្យមហាសាមគ្គីជាតិសម្រាប់តំបន់លំនៅឋាន
ធ្វើយ៉ាងណាឲ្យពិធីបុណ្យនេះក្លាយជាថ្ងៃដ៏រីករាយរបស់សហគមន៍ តាមនោះ
ជំរុញទឹកចិត្តស្នេហាជាតិក្នុងចំណោមប្រជាជនគ្រប់ស្រទាប់វណ្ណៈ។
នាព្រឹកមិញផងដែរ
លោកអគ្គលេខាបក្ស តូ ឡឹម
បានចុះពិនិត្យផ្ទាល់និងស្តាប់របាយការណ៍របស់ថ្នាក់ដឹកនាំខេត្ត កាម៉ៅ
ស្តីពីការសាងសង់ទំនប់ការពារឆ្នេរសមុទ្រនៅទំនប់ ឌិត មុយ
និងអញ្ជើញដាំដើមឈើអនុស្សាវរីយ៍ក្នុងបរិវេណប្រាសាទជាតិរបស់បុព្វបុរស ឡាកឡុងក្វាន៕