• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden

នារសៀលថ្ងៃទី១០ ខែកញ្ញា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden និងគណៈប្រតិភូជាន់ខ្ពស់អាមេរិកដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong។ កិច្ចពិភាក្សាបានប្រារព្ធឡើងក្នុងបរិយាកាសមិត្តភាព សមភាព ការយោគយល់គ្នា ការគោរពគ្នាទៅវិញទៅមក ដោយផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ និងទទួលបានផ្លែផ្កាល្អប្រសើរ។
កិច្ចពិភាក្សារវាងគណៈប្រតិភូជាន់ខ្ពស់វៀតណាម និងអាមេរិក (រូបថត៖ VNA)

នៅក្នុងកិច្ចពិភាក្សា អគ្គលេខាបក្សលោក Nguyen Phu Trong បានបញ្ជាក់យ៉ាងច្បាស់ថា គោលនយោបាយការបរទេសខ្ជាប់ខ្ជួនរបស់វៀតណាមគឺឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ពិពិធកម្ម និងពហុភាគីនៃទំនាក់ទំនងការបរទេស; ធ្វើសមាហរណកម្មយ៉ាងសកម្ម ទូលំទូលាយ និងស៊ីជម្រៅ; វៀតណាមជាមិត្ត ជាដៃគូដែលគួរឱ្យទុកចិត្តនិងជាសមាជិកសកម្មនិងមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ ចំពោះស្ថានការណ៍ស្មុគស្មាញ និងជម្លោះអន្តរជាតិ វៀតណាមមានបំណងចង់ឲ្យភាគីជួបសន្ទនា និងដោះស្រាយដោយសន្តិវិធី ដោយឈរលើមូលដ្ឋានគោរពគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ វៀតណាមវាយតម្លៃខ្ពស់ចំពោះគោលជំហររបស់សហរដ្ឋអាមេរិក ដែលគាំទ្រគោលជំហររបស់ វៀតណាមនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើបញ្ហាសមុទ្រខាងកើត។ វៀតណាមស្នើឱ្យអាមេរិកបន្តគាំទ្រ និងរួមចំណែកយ៉ាងសកម្មចំពោះសន្តិភាព សន្តិសុខ កិច្ចសហប្រតិបត្តិការ និងធានានូវសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងផលប្រយោជន៍ស្របច្បាប់  របស់ប្រទេសនានានៅសមុទ្រខាងកើត   និងដោះស្រាយវិវាទដោយសន្តិវិធី។

រីឯខ្លួនវិញ ប្រធានាធិបតី លោក Joe Biden បានសង្កត់ធ្ងន់លើសារៈសំខាន់នៃតួនាទី និងឋានៈរបស់វៀតណាមក្នុងតំបន់ ដោយវាយតម្លៃខ្ពស់ចំពោះតួនាទីវិជ្ជមានរបស់វៀតណាមលើបញ្ហាតំបន់និងពិភពលោកជាច្រើន រួមទាំងបញ្ហាឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។ លោកប្រធានាធិបតីបានអះអាងនូវការគាំទ្រចំពោះតួនាទីស្នូលរបស់អាស៊ាន និងមានបំណងចង់សហការជាមួយវៀត ណាម ដើម្បីរួមចំណែកដល់សាមគ្គីភាព និងវិបុលភាពរបស់អាស៊ាន។ លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា សមុទ្រខាងកើតមានតួនាទីសំខាន់សម្រាប់វិបុលភាព និងស្ថិរភាពអន្តរជាតិ ព្រមទាំងបញ្ជាក់ឡើងវិញនូវគោលជំហររបស់អាមេរិក លើសមុទ្រខាងកើត។ លោកប្រធានាធិបតី Joe Biden បានវាយតម្លៃខ្ពស់ចំពោះប្រទេសទាំងពីរលើកកម្ពស់ទំនាក់ទំនងជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top