• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ចាកចេញពីទីក្រុងហាណូយបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋកាហ្សាក់ស្ថាន

ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស តូ ឡឹម គឺជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់វៀតណាមទៅកាន់កាហ្សាក់ស្ថានចាប់តាំងពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូត ហើយត្រូវបានគេរំពឹងថានឹងនាំទំនាក់ទំនងទ្វេភាគីឡើងដល់កម្ពស់ថ្មីមួយជាមួយឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើនដែលគ្រោងនឹងត្រូវបានចុះហត្ថលេខា។

តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន លោក Kassym-Jormat Tokaev នាថ្ងៃត្រង់ថ្ងៃទី ៥ ឧសភា យន្តហោះដឹកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai បំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋកាហ្សាក់ស្ថាន។

វៀតណាម និងកាហ្សាក់ស្ថានបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៩២ បន្ទាប់ពីប្រទេសនេះក្លាយជាប្រទេសឯករាជ្យពីសហភាពសូវៀត។ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ប្រទេសទាំងពីរបានរក្សាទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើរ គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងឯកភាពគ្នាលើបញ្ហារួមនានា។ ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស តូ ឡឹម គឺជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់វៀតណាមទៅកាន់កាហ្សាក់ស្ថានចាប់តាំងពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូត ហើយត្រូវបានគេរំពឹងថានឹងនាំទំនាក់ទំនងទ្វេភាគីឡើងដល់កម្ពស់ថ្មីមួយជាមួយឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើនដែលគ្រោងនឹងត្រូវបានចុះហត្ថលេខា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

នាទី ១២ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំពិធីជួបប្រាស្រ័យប្រចាំឆ្នាំ ជាមួយតំណាងសារព័ត៌មាន និងអ្នកសារព័ត៌មានបរទេសនៅវៀតណាម។

Top