• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបសវនាការ ជាមួយនាយករដ្ឋមន្រ្តីសហព័ន្ធរុស្ស៊ីលោក Dmitry Medvedev

នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងម៉ូស្គូ អគ្គលេខាគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្ត​វៀត​ណាម​ លោក Nguyen Phu Trong បានអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្រ្តីសហព័ន្ធរុស្ស៊ី ប្រធានគណៈបក្សប្រទេសរុស្ស៊ីឯកភាព លោក Dmitry Medvedev។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងនាយករដ្ឋមន្រ្តីសហព័ន្ធរុស្ស៊ី
លោក Dmitry Medvedev (រូបថត៖ TTXVN)

នៅទីនេះ នាយករដ្ឋមន្រ្តីលោក Dmitry Medvedev បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះរបស់អគ្គលេខា លោក Nguyen Phu Trong នៅសហព័ន្ធរុស្ស៊ី ជាឱកាសដើម្បីភាគីទាំងពីរធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំ​នង​​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ព្រមទាំងនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឈានចូលដំណាក់កាល​អភិវឌ្ឍថ្មីមួយផងដែរ។

ស្ដីពីកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចជានិច្ចកាលដើរតួនាទីសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី ព្រមទាំងប្ដេជ្ញាអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិង វិនិយោគឲ្យបានខ្លាំងក្លាថែមទៀត។

ភាគីទាំងពីរបានឯកភាពលើការជំរុញការអនុវត្តវិធានការនានាដើម្បីបង្កភាពងាយស្រួលសម្រាប់កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី អឺរ៉ុប។ នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Medvedev ក៏បានបញ្ជាក់ថា រដ្ឋាភិបាលរុស្ស៊ីកំពុងតាក់តែងសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីពលករមានការចាត់តាំងនិងលក្ខខ័ណ្ឌធ្វើដំណើរទៅវិញទៅមករបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដើម្បីបង្កភាពងាយស្រួលជំរុញការជួបប្រាស្រ័យ​រវាងប្រជាជននៃភាគីទាំងពីរ និងអភិវឌ្ឍន៍វិស័យទេសចរណ៍។

ចំពោះកិច្ចសហប្រតិបតិ្តការរវាងបក្សទាំងពីរ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពថា ចាំបាច់ត្រូវជំរុញខ្លាំងការផ្លាស់ប្ដូរគណៈប្រតិភូ ការពិគ្រោះយោបល់ស្ដីពីបញ្ហាសំខាន់ៗដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា សំដៅរួមវិភាគទានយ៉ាងខ្លាំងក្លាថែមទៀតទៅក្នុងការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ​វៀត​ណាម រុស្ស៊ី។

មុននោះ បន្ទាប់ពីទៅកាន់រដ្ឋធានីម៉ូស្គូ អគ្គលេខាលោក Nguyen Phu Trong បានទៅដាក់កម្រងផ្កានៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីអនាមិក ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហានក្នុងការតស៊ូការពារមាតុភូមិដ៏មហិមារ ហើយទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធនៅវិមានសពលោក Vladimir Ilyich Lenin ដែលជាមេដឹកនាំនៃវណ្ណៈអធននិងចលនាកម្មករពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top