ព័ត៌មាន
អគ្គលេខាបក្ស លោកតូ ឡឹម៖ “ទិវាបុណ្យទូទាំងប្រទេសដើម្បីប្រជាជនបង្ហាញនូវសេរីភាពនិងសិទ្ធិជាម្ចាស់របស់ខ្លួនដោយផ្ទាល់”
អញ្ជើញថ្លែងទៅកាន់សារព័ត៌មានភ្លាមៗ បន្ទាប់ពីបានបោះឆ្នោត អគ្គលេខាបក្ស លោកតូ ឡឹម បានសម្តែងការរីករាយ ដែលបានឃើញប្រជាជន និងអ្នកបោះឆ្នោតមួយចំនួនធំ ចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិ ២០២៦-២០៣១ ដោយស្មារតីរីករាយ។
លោកអគ្គលេខាបក្ស អញ្ជើញមានប្រសាសន៍ថា៖ “ការបោះឆ្នោតលើកនេះបានប្រារព្ធឡើងបន្ទាប់ពីយើងបានរៀបចំប្រកបដោយជោគជ័យ មហា សន្និបាតលើកទី ១៤ របស់បក្ស។ គោលនយោបាយ គោលការណ៍ណែនាំ និងទិសដៅទាំងអស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ក្នុងអាណត្តិនេះ ក៏ដូចជាចក្ខុវិស័យសម្រាប់អាណាត្តិក្រោយ ត្រូវបានណែនាំ ផ្សព្វផ្សាយ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជន កម្មាភិបាល និងបក្ខជន។ ដូច្នេះ ការបោះឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់កមលំដាប់ថ្នាក់លើកនេះ បានប្រារព្ធឡើង បន្ទាប់ពីត្រូវបានជ្រួតជ្រាបបណ្តាបញ្ហាជាមូលដ្ឋានបំផុតនៃគោលការណ៍ណែនាំ គោលនយោបាយ និងយុទ្ធសាស្ត្ររបស់បក្ស និងរដ្ឋ ក៏ដូចជាគោលការណ៍ណែនាំរបស់មូលដ្ឋាន ដែលត្រូវបានប្រជាជនបានគាំទ្រ ដោយស្មោះអស់ពីចិត្ត ដោយចាត់ទុកថា នេះជាទិវាបុណ្យទូទាំងប្រទេស សម្រាប់បង្ហាញដោយផ្ទាល់នូវសេរីភាព និងសិទ្ធិជាម្ចាស់របស់ខ្លួន ដើម្បីជ្រើសរើសបុគ្គលដែលមានកិត្យានុភាព និងភាពជឿជាក់គ្រប់គ្រាន់ដើម្បីបំពេញភារកិច្ចរួមរបស់ប្រទេសជាតិ និងមូលដ្ឋាន”។
ក្នុងឱកាសនេះ លោកអគ្គលេខាបក្សក៏បានថ្លែងអំណរគុណចំពោះសារព័ត៌មាន និងស្ថាប័នសារព័ត៌មាន ចំពោះការចូលរួមចំណែក ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីកម្លាំងនៃមហាសាមគ្គីជនជាតិទាំងមូល បង្កើតបរិយាកាសរីករាយក្នុងប្រជាជនទាំងមូល នៅក្នុងទិវាបុណ្យទូទាំងប្រទេស បោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់៕








