• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោកតូ ឡឹម ចាប់ផ្តើមទស្សនកិច្ចផ្លូវរដ្ឋនៅកាហ្សាក់ស្ថាន

នារសៀលថ្ងៃទី ៥ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោក តូ ឡឹមនិងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញមកដល់អាកាសយានដ្ឋាន Astana ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋកាហ្សាក់ស្ថាន តបតាមការអញ្ជើញរបស់ប្រធានាធិបតីលោក Kassym-Jormat Tokaev។
អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយាអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម និងតំណាងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅសិក្សា និងធ្វើការនៅកាហ្សាក់ស្ថាន (រូបថត៖ VNA)

ក្នុងជំនួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម និងតំណាងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅកាហ្សាក់ស្ថាន នាយប់ថ្ងៃទី៥ ឧសភា អគ្គលេខាបក្ស លោកតូ ឡឹម បានជូនដំណឹងអំពីស្ថានភាពក្នុងប្រទេស និងទំនាក់ទំនងវៀតណាម-កាហ្សាក់ស្ថាន ដោយអះអាងថា៖ “កិច្ចសហប្រតិបត្តិការជាមួយកាហ្សាក់ស្ថានគឺជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រមួយរបស់វៀតណាមក្នុងការបើកទូលាយការអភិវឌ្ឍរបស់ប្រទេសជាតិក្នុងយុគសម័យថ្មី។ ចំណុចសំខាន់គឺថា ចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍របស់ប្រទេសមិត្តកាហ្សាក់ស្ថាន មានលក្ខណៈស្រដៀងគ្នាជាច្រើនជាមួយវៀតណាម ហើយប្រទេសមិត្តក៏ចង់សម្របសម្រួលយ៉ាងសកម្ម និងតភ្ជាប់ទំនាក់ទំនងជាមួយយើងជាស្ពានមួយក្នុងដំណើរការសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ីកណ្តាល”។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបជាមួយប្រធានព្រឹទ្ធសភាកាហ្សាក់ស្ថាន លោក Maulen Ashimbayev  (រូបថត៖ VNA)

 

លោកអគ្គលេខាបក្សបានវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព សមាហ រណកម្មយ៉ាងស៊ីជម្រៅ និងការខិតខំប្រឹងប្រែងថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិរបស់សហគមន៍ជនវៀតណាមនៅកាហ្សាក់ស្ថាន។ លោកអគ្គលេខាបក្សសង្ឃឹមថា សមាគមប្រជាជនវៀតណាម និងសមាគមនិស្សិតបញ្ញវន្ត វៀតណាមនៅកាហ្សាក់ស្ថាននឹងបន្តលើកតម្កើងតួនាទីស្នូល ជាស្ពានដ៏រឹងមាំតភ្ជាប់អាណិកជន វៀតណាមជាមួយមាតុភូមិ។

នាយប់ថ្ងៃដដែល អគ្គលេខាបក្ស លោកតូ ឡឹមអញ្ជើញមានជំនួបជាមួយប្រធានព្រឹទ្ធសភាកាហ្សាក់ស្ថាន Maulen Ashimbayev នៅរដ្ឋធានី Astana ផងដែរ។ ក្នុងជំនួបនេះ លោកអគ្គលេខាបក្សបានចាត់ទុកថា កិច្ចសហប្រតិបត្តិការសភា គឺជាសសរស្តម្ភសំខាន់សម្រាប់ជំរុញទំនាក់ទំនងទ្វេភាគី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧០ ទិវាបង្កើតកងទ័ពជើងទឹកប្រជាជនវៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧០ ទិវាបង្កើតកងទ័ពជើងទឹកប្រជាជនវៀតណាម

នាព្រឹកថ្ងៃទី ៧ ឧសភា នៅទីក្រុង Hai Phong ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីអបអរសាទរខួបលើកទី ៧០ ទិវាបង្កើតកងទ័ពជើងទឹកប្រជាជនវៀតណាម (៧ ឧសភា ១៩៥៥ - ៧ ឧសភា ២០២៥) និងប្រគល់គ្រឿងឥស្សរិយយសហូជីមិញដល់កងទ័ពជើងទឹកផងដែរ។

Top