• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម​ ទទួលជួបប្រធានរដ្ឋសភាគុយបា លោក Esteban Hernandez

នារសៀលថ្ងៃទី១ ខែតុលា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្សនៅទីក្រុងហាណូយ ទទួលជួបប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernández ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាពពិសេស សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង វៀតណាម និងគុយបា។

 អគ្គលេខាបក្ស លោក តូ ឡឹម ទទួលជួបប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernández ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ រូបថត៖ Thong Nhat/TTXVN

លោកអគ្គលេខាបក្សបានស្នើឱ្យភាគីទាំងពីរសម្របសម្រួលបង្កើនការផ្លាស់ប្តូរទ្រឹស្តី និងបទពិសោធន៍ជាក់ស្តែង ជាពិសេសក្នុងបរិបទដែលវៀតណាមរៀបចំមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤ និងគុយបារៀបចំមហាសន្និបាតបក្សទូទាំងប្រទេសលើកទី៩ នៅឆ្នាំ២០២៦។

រីឯខ្លួនវិញ ប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hernandez បានថ្លែងអំណរគុណចំពោះការគាំទ្រនិងជំនួយរបស់វៀតណាមដល់គុយបា ក្នុងដំណាក់កាលដ៏លំបាកនាពេលបច្ចុប្បន្ននេះ ហើយបានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់វៀតណាមក្នុងការលើកកំពស់សមត្ថភាពផលិតកម្មកសិកម្ម ឆ្ពោះទៅរងការធានាសន្តិសុខស្បៀងអាហារសម្រាប់គុយបា។ លោកបានអះអាងថា បក្ស រដ្ឋ និងរដ្ឋសភាគុយបាជានិច្ចកាលយកចិត្តទុកដាក់ និងបង្កលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមដើម្បីធ្វើអាជីវកម្ម និងវិនិយោគនៅគុយបា ហើយជឿជាក់ថា នឹងទាក់ទាញសហគ្រាសវៀតណាមកាន់តែច្រើនមកកាន់គុយបា។

មុននោះ ប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hernández បានដាក់កម្រងផ្កានិងចូលវិមានតម្កល់សព គោរពវិញ្ញាណក្ខណ្ឌលោកប្រធានហូជីមិញ; ដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី នៅផ្លូវ Bac Son ទីក្រុងហាណូយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦។

Top