• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម៖ ធានាគុណភាពនៃសេចក្តីព្រាងច្បាប់ ដើម្បីដឹកនាំការអភិវឌ្ឍរបស់ប្រទេសជាតិ

សេចក្តីព្រាងច្បាប់ត្រូវធានានូវចក្ខុវិស័យទូទៅរយៈពេលវែង ដើម្បីដឹកនាំការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ នេះគឺជាការសង្កត់ធ្ងន់របស់អគ្គលេខាបក្ស លោក តូ ឡឹម ក្នុងសម័យប្រជុំជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សរដ្ឋាភិបាលស្តីពីខ្លឹមសារមួយចំនួននៃច្បាប់ភូមិបាល(វិសោធនកម្ម) និងច្បាប់ពាក់ព័ន្ធមួយចំនួន ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៨ ខែកញ្ញា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស ក្នុងទីក្រុងហាណូយ។ ចូលរួមក្នុងកិច្ចប្រជុំនេះក៏មានវត្តមាននាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ផងដែរ ។
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំ។ រូបថត៖ Van Hieu/VOV

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ អគ្គលេខាបក្ស លោក តូ ឡឹម បានលើកច្បាស់ថា ទស្សនៈនិងស្មារតីនៃសេចក្តីព្រាងច្បាប់គឺប្រើប្រាស់តម្លៃដីធ្លី  ប្រកបដោយយុត្តិធម៌និងមានប្រសិទ្ធភាព ជៀសវាងការខ្ជះខ្ជាយ ជាពិសេសប្រឆាំងនឹងផលប្រយោជន៍ក្រុម។

ផ្តល់មតិលើច្បាប់ពាក់ព័ន្ធមួយចំនួនដូចជា ច្បាប់វិនិយោគ ច្បាប់ផែនការ និងច្បាប់រៀបចំទីក្រុងនិងជនបទ អគ្គលេខាបក្សបានលើកច្បាស់ថា តម្រូវការទូទៅគឺរធានាចក្ខុវិស័យសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិរយៈពេលវែង ហើយខាពេលខាងមុខ ត្រូវដោះស្រាយបញ្ហានៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីដឹកនាំការអភិវឌ្ឍរួមរបស់ប្រទេសទាំងមូល។ អគ្គលេខាបក្ស លោក តូ ឡឹម បានស្នើថា៖  “ជាក់ស្តែង ទាក់ទងនឹងច្បាប់វិនិយោគ ចាំបាច់ត្រូវកំណត់ឲ្យបានត្រឹមត្រូវនូវចំណុចសំខាន់ៗក្នុងដំណាក់កាលនីមួយៗ ដោយមិនរាបស្មើ និងមានចំណុចស្នូល។ ការធ្វើវិសោធនកម្ម និងបំពេញបន្ថែមលើច្បាប់នេះ ត្រូវធានានូវតម្រូវការបង្កើតបរិយាកាសអាជីវកម្មបើកចំហ តម្លាភាព ស្ថិរភាព សុវត្ថិភាព ងាយស្រួលអនុវត្ត ការចំណាយទាប បំពេញស្តង់ដារអន្តរជាតិ និងធានាសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក"

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង គូឡាឡាំពួ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top