• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម៖ ត្រៀមរៀបចំ "ចក្ខុវិស័យរយឆ្នាំ" សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ

បន្តដំណើរបំពេញទស្សនកិច្ចការងារនៅក្រុង Da Nang នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញជាអធិបតីនៃជំនួបធ្វើការ ជាមួយគណៈកម្មាធិ ការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុង Da Nang និងគណៈកម្មាធិការបក្សខេត្ត Quang Nam។
អគ្គលេខាបក្ស លោកតូ ឡឹម បានធ្វើជាអធិបតីសម័យប្រជុំជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង Da Nang និងគណៈកម្មាធិការបក្សខេត្ត Quang Nam (រូបថត៖ VOV)

អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោកតូ ឡឹមបានអះអាងសារជាថ្មីថា គោលនយោបាយរួមបញ្ចូលខេត្ត-ក្រុងទូទាំងប្រទេស ដោយមិនរៀបចំនៅថ្នាក់ស្រុក គឺជាទិសដៅយុទ្ធសាស្ត្រដ៏សំខាន់របស់មជ្ឈិម ដែលកំពុងត្រូវបានអនុវត្តជាបន្ទាន់ និងដោយម៉ឺងម៉ាត់។ នេះគឺជាបដិវត្តន៍ដែលជារបកគំហើញរបស់ស្ថាប័នរៀបចំសម្រាប់ “ចក្ខុវិស័យរយឆ្នាំ” នៃការអភិវឌ្ឍប្រទេសជាតិ។ កំណែទម្រង់ស្ថាប័នទាំងអស់ត្រូវតែជាប្រយោជន៍ជាក់ស្តែង និងយូរអង្វែងរបស់ប្រជាពលរដ្ឋ និងដើម្បីប្រទេសជាតិមានការអភិវឌ្ឍប្រកបដោយចីរភាពនាពេលអនាគត។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់លើគោលដៅនៃកំណែទម្រង់រដ្ឋបាល និងការរួមបញ្ចូលគ្នារដ្ឋបាលលើកនេះ។

លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ចាំ បាច់ត្រូវកសាងទីក្រុង Da Nang ទៅជាប៉ូលកំណើនរបស់វៀតណាមនិងជាទីក្រុងមានលទ្ធភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការធ្វើចំណាកស្រុកខុសច្បាប់

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការធ្វើចំណាកស្រុកខុសច្បាប់

នៅថ្ងៃទី ៣១ ខែមីនា នៅខាងក្រៅកិច្ចប្រជុំកំពូលសន្តិសុខព្រំដែននៅទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) នាយឧត្តមសេនីយ៍ Luong Tam Quang រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស និងបារាំង; មានជំនួបទ្វេភាគីជាមួយមេដឹកនាំនៃទីភ្នាក់ងារអនុវត្តច្បាប់នៃប្រទេសមួយចំនួន។

Top