អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនតែងតែប្រកាន់ខ្ជាប់នូវទស្សនៈ៖ “អ្នកមានគុណូបការៈចំពោះបដិវត្តន៍ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រទេសជាតិ” និងជានិមិត្តរូបនៃទឹកចិត្តស្នេហាជាតិ។ ការងារ “តបស្នងសងគុណ” “ផឹកទឹកនឹកឃើញប្រភពដើម” មិនត្រឹមតែជាគោលនយោបាយធំធេងប៉ុណ្ណោះទេ ថែមទាំងជាបញ្ជាចេញពីបេះដូង ជាទំនួលខុសត្រូវនយោបាយ និងសីលធម៌នៃប្រព័ន្ធនយោបាយនិងសង្គមទាំងមូល។
លោកអគ្គលេខាបក្សបានស្នើឱ្យខេត្ត Bac Ninh បន្តយកចិត្តទុកដាក់និងថែទាំឱ្យបានល្អប្រសើរទាំងខាងសម្ភារៈនិងស្មារតីរបស់យុទ្ធជនពិការ យុទ្ធ ជនមានជំងឺ និងប្រជាជនដែលមានគុណូបការៈ។ លោកអគ្គលេខាបក្សសង្ឃឹមថា យុទ្ធជនពិការ និងយុទ្ធជនមានជំងឺ រស់នៅប្រកបដោយសប្បាយរីករាយនិងមានសុខភាពល្អ គឺជានិមិត្តសញ្ញាដ៏រស់រវើកនៃឆន្ទៈ និងការប្តេជ្ញាចិត្តរបស់វៀតណាម ជាសក្ខីភាពរស់រវឹកអំពីស្មារតីស្នេហាជាតិនិងភាពស្មោះត្រង់ ហើយបន្តជាអណ្តាតភ្លើងនៃការបំផុសគំនិតបដិវត្តន៍សម្រាប់មនុស្សជំនាន់ក្រោយ។
បច្ចុប្បន្ន មជ្ឈមណ្ឌលគិលានុបដ្ឋាកយុទ្ធជនពិការ Thuan Thanh កំពុងចិញ្ចឹមបីបាច់ព្យាបាល និងអនុវត្តរបបគោលនយោបាយជូនយុទ្ធជនពិការ យុទ្ធជនមានជំងឺធ្ងន់ធ្ងរ ចំនួន ៨៤នាក់ មកពីខេត្ត-ក្រុងចំនួន ១៣ ទូទាំងប្រទេស៕