• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅកម្ពុជា

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៦ ខែកុម្ភៈ នៅទីក្រុងភ្នំពេញ អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមមួយចំនួនធំដែលកំពុងរស់នៅ និងសិក្សានៅកម្ពុជា។ អញ្ជើញចូលរួមក្នុងពិធីមានវត្តមាន ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅកម្ពុជា។ (រូបថត៖ VOV)

អញ្ជើញថ្លែងនៅក្នុងពិធីនេះ អគ្គលេខាបក្ស លោកតូ ឡឹម បានចែករំលែកទស្សនៈលើជោគវាសនាថ្មីរបស់ប្រទេសជាតិ បន្ទាប់ពីមហាសន្និបាតលើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាម។ លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានសង្កត់ធ្ងន់លើគោលដៅនៃការនាំប្រទេសវៀតណាមចូលទៅក្នុងយុគសម័យថ្មី។

ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោកតូ ឡឹម បានបញ្ជាក់ថា៖

"យើងត្រូវតែខិតខំធ្វើយ៉ាងម៉េចដើម្បីធានាថា ការធ្វើដំណើរពីទីក្រុងហូជីមិញទៅកាន់ទីក្រុងភ្នំពេញចំណាយពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ។ ដើម្បីសម្រេចបាននូវគោលដៅនេះ យើងត្រូវការផ្លូវហាយវេ និងផ្លូវដែកល្បឿនលឿន។ ចុះការដឹកជញ្ជូនតាមផ្លូវគោកវិញ? ចុះការដឹកជញ្ជូនតាមផ្លូវទឹកវិញ? បន្ទាប់មកមានការតភ្ជាប់ក្នុងវិស័យទូរគមនាគមន៍ ហិរញ្ញវត្ថុ ពន្ធដារ ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស"។

អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹមបានជូនរូបសំណាកលោកប្រធានហូជីមិញ ដល់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងថវិកាចំនួន ២០.០០០ ដុល្លារអាមេរិក  និងកញ្ចប់អំណោយចំនួន ២០០ កញ្ចប់ដល់សមាគមជនខ្មែរ-វៀតណាម ម្បីជួយឧបត្ថម្ភដល់ប្រជាជនដែលស្ថិតក្នុងស្ថានភាពលំបាក។ (រូបថត៖ 

 

ក្នុងឱកាសរៀបចំអបអរសាទរបុណ្យតេតប្រពៃណីឆ្នាំមមីអដ្ឋស័ក ២០២៦ អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹមបានជូនថវិកាចំនួន ២០.០០០ ដុល្លារអាមេរិក និងកញ្ចប់អំណោយចំនួន ២០០ កញ្ចប់ដល់សមាគមជនខ្មែរ-វៀតណាម ដើម្បីជួយឧបត្ថម្ភដល់ប្រជាជនដែលស្ថិតក្នុងស្ថានភាពលំបាក។

នៅយប់ថ្ងៃទី ៦ ខែកុម្ភៈ នៅទីស្នាក់ការព្រឹទ្ធសភាកម្ពុជា (ភ្នំពេញ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី បានរៀបចំពិធីលៀងសាយភោជន៍ផ្លូវរដ្ឋដើម្បីទទួលស្វាគមន៍អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ព្រះរាជាណាចក្រកម្ពុជា។ អញ្ជើញចូលរួមក៏មានវត្តមាននាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម និងកម្ពុជាផងដែរ។

នៅថ្ងៃទី ៦ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត សំដៅវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលសម្រេចបានក្នុងរយៈពេលកន្លងមក និងពិភាក្សាអំពីវិធានការដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេ​ភាគី​​​នៅពេលខាងមុខ។

នៅយប់ថ្ងៃទី ៦ ខែកុម្ភៈ អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ ដោយបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជាប្រកបដោយផ្លែផ្កា; ធ្វើជាសហប្រធាននៃកិច្ចប្រជុំកម្រិតខ្ពស់រវាងការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្សប្រជាជនកម្ពុជា និងធ្វើជាសហប្រធាននៃកិច្ចប្រជុំរវាងប្រមុខបក្សទាំងបីគឺវៀតណាម កម្ពុជា និងឡាវនៅកម្ពុជាផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

នាថ្ងៃទី ២៩ ខែមេសា របាយការណ៍មួយដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រជាជនជាង ១,២​ លាននាក់នៅក្នុងប្រទេសលីបង់គ្រោងនឹងប្រឈមមុខនឹង​វិបត្តិ​អសន្តិសុខស្បៀងអាហារ​ក្នុង​អំឡុង​ពេល​ចាប់​ពី​ខែមេសា ដល់ខែសីហា ឆ្នាំ ២០២៦។

Top