• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបជាមួយអ្នកបោះឆ្នោតទីក្រុងហាណូយ មុនកិច្ចប្រជុំលើកទី ១០ នៃរដ្ឋសភានីតិកាលទី១៥

នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹមនិងសមាជិកគណៈប្រតិភូរដ្ឋសភាទីក្រុងហាណូយ មណ្ឌលបោះឆ្នោតលេខ ១ បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៃសង្កាត់ចំនួន ១១; ស្តាប់របាយការអំពីរបៀបវារៈ នៃសម័យប្រជុំរដ្ឋសភាលើកទី១០ រដ្ឋសភានីតិកាលទី ១៥ ព្រមទាំងស្តាប់មតិយោបល់ និងអនុសាសន៍របស់អ្នកបោះឆ្នោត។
  អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូចូលរួមពិធីជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតមុនសម័យប្រជុំលើកទី១០នៃរដ្ឋសភានីតិកាលទី១៥ (រូបថត៖ Van Hieu/VOV)  
  អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ Van Hieu/VOV)  
  ទិដ្ឋភាពនៃពិធីជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតមុនសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី១៥ (រូបថត៖ Van Hieu/VOV)  

អញ្ជើញថ្លែងនៅទីនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានបញ្ជាក់ថា ត្រឹមតែរយៈពេល៩ខែ គោលដៅជាច្រើនបានសម្រេច និងលើសកម្រិត ជាពិសេសគឺគោលដៅចំណូលថវិការដ្ឋ។ ទន្ទឹមនឹងនោះ ការងារធានាការពារជាតិនិងសន្តិសុខ ការងារសន្តិសុខសង្គម តែងតែទទួលបានការយកចិត្តទុកដាក់ពីបក្ស រដ្ឋជាមួយនឹងដំណោះស្រាយជាក់ស្តែងជាច្រើន បន្តរួមចំណែកលើកកំពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជនគ្រប់ស្រទាប់។

ក្នុងកិច្ចប្រជុំ ឆ្លើយតបនឹងមតិរបស់អ្នកបោះឆ្នោតលើបញ្ហាដោះស្រាយបែបបទរដ្ឋបាលនៅថ្នាក់មូលដ្ឋាន អគ្គលេខាបក្ស លោក តូ ឡឹម បានឲ្យដឹងថា៖ “អនុសាសន៍របស់អ្នកបោះឆ្នោតគឺសមស្រប ហើយទាំងនេះក៏ជាបញ្ហាដែលការិយាល័យនយោបាយនិងលេខាធិការដ្ឋានត្រូវយកចិត្តទុកដាក់ និងដឹកនាំត្រួតពិនិត្យប្រតិបត្តិការឧបករណ៍ដែលបានបំពេញតម្រូវការរបស់មជ្ឈិម។ ជារួម ក្បាលម៉ាស៊ីននៃអាជ្ញាធរពីរកម្រិតរបស់មូលដ្ឋាននិយាយរួម និងហាណូយនិយាយដោយឡែក ត្រូវបានដាក់ឱ្យដំណើរការជាជំហានៗ និងប្រកបដោយប្រសិទ្ធភាព។ ទោះជាយ៉ាងនេះក្តី ដោយសារនេះជាគំរូថ្មី ជៀសមិនផុតពីការលំបាក និងចំណុចខ្វះខាត ហើយត្រូវបន្តកែលម្អ ពិសេសថ្នាក់ឃុំ សង្កាត់ ដើម្បីដំណើរការទៅតាមមុខងារ និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង”។

អគ្គលេខាបក្ស លោក តូ ឡឹម បានអះអាងថា បក្ស រដ្ឋ និងរដ្ឋាភិបាលបានដាក់ពង្រាយវិមជ្ឈការ និងវិសហមជ្ឈការ តាមស្មារតីនៃការប្តេជ្ញាចិត្តរបស់មូលដ្ឋាន ហើយមកទល់នឹងពេលនេះ ការងារសរុបជាង ២.៥០០ ត្រូវបានធ្វើវិមជ្ឈការ និងប្រគល់ឱ្យអាជ្ញាធរមូលដ្ឋាន ហើយការងារទាំងនេះនឹងបន្តដាក់ឱ្យប្រើប្រាស់នាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋ លោក លឿង គឿង៖ បន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក

ប្រធានរដ្ឋ លោក លឿង គឿង៖ បន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក

ក្នុងឱកាសចូលរួមសកម្មភាពនៅសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនិតិកាលទី ៨០ និងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក នារសៀលថ្ងៃទី២២ ខែកញ្ញា នៅទីក្រុងញូវយ៉ក ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានជួបសំណេះសំណាលជាមួយមិត្តភ័ក្តិ ដៃគូយូរអង្វែង និងប្រជាជនជឿនលឿនសហរដ្ឋអាមេរិក។

Top