ទទួលបទពិសោធន៍ការធ្វើដំណើរពីស្ថានីយ៍ Ben Thanh ទៅស្ថានីយ៍ Tan Cang អគ្គលេខាបក្ស លោក តូ ឡឹម បានជួបសំណេះសំណាលជាមួយប្រជាជននៅលើរថភ្លើង ប្រជាជនមានក្តីរំភើបរីករាយក្នុងការចែករំលែកអារម្មណ៍នៅពេលធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនសាធារណៈទំនើប កាត់បន្ថយពេលវេលាធ្វើដំណើរក្នុងទីក្រុង បំពេញតម្រូវការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាជន និងរួមចំណែកលើកកំពស់គុណភាពជីវភាពរស់នៅ។ ខ្សែរថភ្លើងមេត្រូ លេខ ១ មិនត្រឹមតែជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅទីក្រុងប៉ុណ្ណោះទេ ថែមទាំងពង្រីកទីធ្លាទីក្រុងទៅភាគខាងកើតនៃទីក្រុង តាមនោះ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាពនៅទីក្រុងហូជីមិញ។
ខ្សែរថភ្លើងមេត្រូ លេខ ១ (Ben Thanh - Suoi Tien) គឺជាខ្សែរថភ្លើងក្រោមដីដំបូងគេរបស់ទីក្រុងហូជីមិញ ដែលបានចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១២ ដោយតភ្ជាប់តំបន់កណ្តាលទីក្រុងជាមួយនឹងច្រកទ្វារខាងកើត។ ខ្សែរថភ្លើងមេត្រូ Ben Thanh - Suoi Tien មានប្រវែង ១៩,៧ គីឡូម៉ែត្រ រួមទាំងស្ថានីយចំនួន ១៤ (ស្ថានីយ៍ក្រោមដីចំនួន ៣ និងស្ថានីយ៍លើកម្ពស់ចំនួន ១១) និងដេប៉ូចំនួន១។ ស្ថានីយ៍ទីមួយក៏ជាស្ថានីយ៍កណ្តាល - ស្ថានីយ៍ Ben Thanh ហើយស្ថានីយ៍ចុងក្រោយនៃការធ្វើដំណើរគឺស្ថានីយ៍ Suoi Tien។ ដោយបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ២២ ខែធ្នូឆ្នាំ២០២៤ មកទល់ពេលនេះ ខ្សែរថភ្លើងមេត្រូ លេខ ១ បានដឹកអ្នកដំណើរជាង ៤,៦ លាននាក់៕