• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង

នាយប់ថ្ងៃទី ១៣ សីហា យន្តហោះដឹកអគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវ ភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅកូរ៉េខាងត្បូង (១០-១៣ សីហា) តាមការអញ្ជើញរបស់ប្រធានាធិបតីលោក Lee Jae Myung។

អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា បានចាកចេញពីទីក្រុង Busan វិលត្រឡប់មកមាតុប្រទេសវិញ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង (រូបថត៖ TTXVN)

ក្នុងរយៈពេល ៤ ថ្ងៃ នៅកូរ៉េខាងត្បូង អគ្គលេខាបក្សលោក តូ ឡឹម មានកម្មវិធីការងារដ៏សម្បូរបែប  ដោយមានកិច្ចពិភាក្សា ជំនួបសវនាការ ជួបប្រាស្រ័យ និងជួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កូរ៉េខាងត្បូង អ្នកនយោបាយ អង្គការសេដ្ឋកិច្ចនិងវប្បធម៌ អ្នកវិទ្យាសាស្ត្រ និងជួបជាមួយសហគមន៍ ជនវៀតណាមនៅកូរ៉េខាងត្បូង និងមិត្តភក្តិកូរ៉េខាងត្បូង ដែលស្រឡាញ់ វៀតណាម។

ក្នុងក្នុងខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោកតូ ឡឹម ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ៥០ រវាងក្រសួង ស្ថាប័ន អង្គភាព សហគ្រាសនិងមូលដ្ឋាននៃប្រទេសទាំងពីរ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ ថាមពល ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល ការផ្លាស់ប្តូរឌីជីថល ហិរញ្ញវត្ថុ ធនាគារ សេវាកម្ម វប្បធម៌ ទេសចរណ៍ ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋានវៀតណាមនិងសហគ្រាសកូរ៉េខាងត្បូង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ទទួលជួបឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការកំណែទម្រង់សហគ្រាសឡាវ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ទទួលជួបឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការកំណែទម្រង់សហគ្រាសឡាវ

នារសៀលថ្ងៃទី ១៣ សីហា នៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានទទួលជួបគណៈប្រតិភូគណៈកម្មាធិការកំណែទម្រង់សហគ្រាសឡាវ ដឹកនាំដោយលោក Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវ ប្រធានគណៈ កម្មាធិការកំណែទម្រង់សហគ្រាសឡាវ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top