• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ ត្រូវផ្លាស់ប្ដូរថ្មីអង្គការនិងកម្មាភិបាលឱ្យសមស្របទៅនឹងគំរូនិងក្បាលម៉ាស៊ីនថ្មី

ការផ្លាស់ប្ដូរថ្មីវិធីសាស្រ្តដឹកនាំនិងកាន់អំណាច មិនផ្លាស់ប្តូរអត្តចរិត គោលការណ៍ និងវិធីសាស្រ្តដឹកនាំជាមូលដ្ឋានរបស់បក្សនោះទេ ប៉ុន្តែធ្វើឱ្យការដឹកនាំនោះ កាន់តែត្រឹមត្រូវ ចំគោលដៅ មានលក្ខណៈវិទ្យាសាស្ត្រ ប្រជាធិបតេយ្យ ដិតដល់ និងមានប្រសិទ្ធភាពជាងមុន។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ថ្លែងនៅកិច្ចប្រជុំធ្វើការ។ រូបថត៖ VNA

ត្រូវផ្លាស់ប្ដូរថ្មីអង្គការនិងកម្មាភិបាលឱ្យសមស្របទៅនឹងគំរូនិងក្បាលម៉ាស៊ីនថ្មី។ នេះជាតម្រូវការរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នៅក្នុងកិច្ចប្រជុំធ្វើការជាមួយគណៈកម្មាធិការចាត់តាំងមជ្ឈិមនាព្រឹកថ្ងៃទី ២០ ខែសីហា នៅខុទ្ទកាល័យមជ្ឈិមបក្ស (ទីក្រុងហាណូយ) អំពីគម្រោងពិនិត្យឡើងវិញរយៈពេលប្រាំឆ្នាំអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ២៨ ចុះថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ របស់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ស្តីពីការបន្តផ្លាស់ប្ដូរថ្មីវិធីសាស្រ្តដឹកនាំ និងកាន់អំណាចរបស់បក្សលើប្រព័ន្ធនយោបាយក្នុងដំណាក់កាលថ្មី។

ទិដ្ឋភាពនៅកិច្ចប្រជុំ។ រូបថត៖ VNA

បន្ទាប់ពីបានស្តាប់របាយការណ៍ និងមតិដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានយល់ស្របជាមូលដ្ឋានជាមួយនឹងសំណើរបស់គណៈកម្មាធិការចាត់តាំងមជ្ឈិម ព្រមទាំងសង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរថ្មីវិធីសាស្រ្តដឹកនាំនិងកាន់អំណាច មិនផ្លាស់ប្តូរអត្តចរិត គោលការណ៍ និងវិធីសាស្រ្តដឹកនាំជាមូលដ្ឋានរបស់បក្សនោះទេ ប៉ុន្តែធ្វើឱ្យការដឹកនាំនោះ កាន់តែត្រឹមត្រូវ ចំគោលដៅ មានលក្ខណៈវិទ្យាសាស្ត្រ ប្រជាធិបតេយ្យ ដិតដល់ និងមានប្រសិទ្ធភាពជាងមុន។

«ភាពខ្ជាប់ខ្ជួនរួមផ្សំជាមួយនឹងភាពច្នៃប្រឌិត; ដឹកនាំគ្រប់ជ្រុងជ្រោយប៉ុន្តែធ្វើតាមតួនាទីនិងសមត្ថកិច្ចត្រឹមត្រូវ; ធ្វើវិមជ្ឈការយ៉ាងខ្លាំងក្លា ដោយដើរទន្ទឹមគ្នាជាមួយនឹងការគ្រប់គ្រងអំណាច; បច្ចេកវិទ្យាមិនអាចផ្លាស់ប្តូរការទទួលខុសត្រូវនយោបាយ និងការសម្រេចចិត្តរបស់មនុស្សបានទេ។ អ័ក្សស្នូល គឺចាប់ពីគោលនយោបាយត្រឹមត្រូវទៅជាលទ្ធផលជាក់ស្តែង។ ការរៀបចំការអនុវត្តគឺជាផ្នែកមួយនៃគុណភាពការដឹកនាំនិងកាន់អំណាច។ នៅឆ្នាំ ២០៣០ ត្រូវបង្កើតយ៉ាងរឹងមាំនូវភាពជាអ្នកដឹកនាំដោយភ្ជាប់ទៅនឹងគោលដៅ ផលិតផល លទ្ធផល និងការទទួលខុសត្រូវ; នៅឆ្នាំ ២០៤៥ ត្រូវអភិវឌ្ឍន៍វិធីសាស្រ្តដឹកនាំនិងកាន់អំណាចឡើងដល់កម្រិតខ្ពស់ មានលក្ខណៈវិទ្យាសាស្ត្រ ប្រជាធិបតេយ្យ នីតិរដ្ឋ ទំនើប និងមានសមត្ថភាពសម្របខ្លួនខ្ពស់។»

ដោយផ្អែកលើទស្សនៈ គោលដៅ ខ្លឹមសារបំពេញបន្ថែម និងក្រុមការងារនិងដំណោះស្រាយសំខាន់ៗដែលបានស្នើឡើងដោយគណៈកម្មាធិការចាត់តាំងមជ្ឈិម លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឲ្យធ្វើការស្រាវជ្រាវនិងស្រាយបំភ្លឺបញ្ហាចំនួន ៧ ឱ្យច្បាស់លាស់។ ក្នុងនោះ ត្រូវតែឯកភាពលើផ្នត់គំនិត ការយល់ដឹង និងសកម្មភាពទាក់ទងនឹងការដឹកនាំនិងការកាន់អំណាច; អនុវត្តន៍ជាក់ស្ដែងនូវយន្តការ «បក្សដឹកនាំ រដ្ឋគ្រប់គ្រង ប្រជាជនធ្វើជាម្ចាស់»៕

តាម​ vovworld.vn/km-KH/

វៀតណាមអំពាវនាវឱ្យបង្កើនតម្លាភាពនិងភាពបរិយាប័ន្ននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

វៀតណាមអំពាវនាវឱ្យបង្កើនតម្លាភាពនិងភាពបរិយាប័ន្ននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

នាថ្ងៃទី១៩ ខែសីហា នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំការពិភាក្សាបើកចំហ ស្តីពីវិធីសាស្រ្តធ្វើការ ក្រោមអធិបតីភាពនៃប្រទេសដាណឺម៉ាក។

Top