ព័ត៌មាន វៀតណាមអំពាវនាវឱ្យបង្កើនតម្លាភាពនិងភាពបរិយាប័ន្ននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ 20/08/2026 នាថ្ងៃទី១៩ ខែសីហា នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំការពិភាក្សាបើកចំហ ស្តីពីវិធីសាស្រ្តធ្វើការ ក្រោមអធិបតីភាពនៃប្រទេសដាណឺម៉ាក។ លោកភារៈធារី Nguyen Hai Luu អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ។ រូបថត៖ VNAសម័យប្រជុំនេះមានការចូលរួមពីប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំងអស់ និងប្រទេសជាសមាជិកអង្គការសហប្រជាជាតិមួយចំនួនធំ។ថ្លែងនៅក្នុងសម័យប្រជុំនេះ លោកភារៈធារី Nguyen Hai Luu អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា ការកែលម្អវិធីសាស្រ្តធ្វើការគឺជាតម្រូវការបន្ទាន់មួយដើម្បីបង្កើនប្រសិទ្ធភាព កិត្យានុភាព និងសមត្ថភាពសម្របខ្លួនរបស់ក្រុមប្រឹក្សាសន្តិសុខចំពោះវិបត្តិនៅក្នុងបរិបទបច្ចុប្បន្ន។ វៀតណាមបានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាសន្តិសុខត្រូវដោះស្រាយភាពជាប់គាំងទាក់ទងនឹងនីតិវិធីឲ្យបានឆាប់ៗ; បង្កើនតម្លាភាពតាមរយៈការសន្ទនាជាក់ស្តែង ការពិគ្រោះយោបល់ទាន់ពេលវេលា និងជាប្រចាំជាមួយប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ជាពិសេសនៅក្នុងដំណើរការជ្រើសរើសអគ្គលេខាធិការ; បង្កើតលក្ខខណ្ឌសម្រាប់ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខទាំងអស់ ដើម្បីពង្រីកតួនាទីធ្វើជាអធិបតី និងព្រាងឯកសារក្រុមប្រឹក្សាសន្តិសុខ ក៏ដូចជាធានាការចូលរួមសមស្របពីប្រទេសដែលពាក់ព័ន្ធដោយផ្ទាល់នៅក្នុងដំណើរការពិភាក្សានិងព្រាងឯកសារ។ក្នុងកិច្ចពិភាក្សា ប្រទេសជាសមាជិកអង្គការសហប្រជាជាតិជាទូទៅ បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបង្កើនប្រសិទ្ធភាព រក្សាសមត្ថភាពធ្វើសកម្មភាព និងពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប្រទេសជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខបានអំពាវនាវឱ្យសមាជិកអចិន្ត្រៃយ៍ប្រើប្រាស់សិទ្ធ វេតូ របស់ខ្លួនតាមរបៀបប្រកបដោយការទទួលខុសត្រូវ៕ តាម vovworld.vn/km-KH/ Tags:លោកភារៈធារី Nguyen Hai Luu ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បរិយាប័ន្ន

នាថ្ងៃទី១៩ ខែសីហា នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំការពិភាក្សាបើកចំហ ស្តីពីវិធីសាស្រ្តធ្វើការ ក្រោមអធិបតីភាពនៃប្រទេសដាណឺម៉ាក។ លោកភារៈធារី Nguyen Hai Luu អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ។ រូបថត៖ VNAសម័យប្រជុំនេះមានការចូលរួមពីប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំងអស់ និងប្រទេសជាសមាជិកអង្គការសហប្រជាជាតិមួយចំនួនធំ។ថ្លែងនៅក្នុងសម័យប្រជុំនេះ លោកភារៈធារី Nguyen Hai Luu អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា ការកែលម្អវិធីសាស្រ្តធ្វើការគឺជាតម្រូវការបន្ទាន់មួយដើម្បីបង្កើនប្រសិទ្ធភាព កិត្យានុភាព និងសមត្ថភាពសម្របខ្លួនរបស់ក្រុមប្រឹក្សាសន្តិសុខចំពោះវិបត្តិនៅក្នុងបរិបទបច្ចុប្បន្ន។ វៀតណាមបានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាសន្តិសុខត្រូវដោះស្រាយភាពជាប់គាំងទាក់ទងនឹងនីតិវិធីឲ្យបានឆាប់ៗ; បង្កើនតម្លាភាពតាមរយៈការសន្ទនាជាក់ស្តែង ការពិគ្រោះយោបល់ទាន់ពេលវេលា និងជាប្រចាំជាមួយប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ជាពិសេសនៅក្នុងដំណើរការជ្រើសរើសអគ្គលេខាធិការ; បង្កើតលក្ខខណ្ឌសម្រាប់ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខទាំងអស់ ដើម្បីពង្រីកតួនាទីធ្វើជាអធិបតី និងព្រាងឯកសារក្រុមប្រឹក្សាសន្តិសុខ ក៏ដូចជាធានាការចូលរួមសមស្របពីប្រទេសដែលពាក់ព័ន្ធដោយផ្ទាល់នៅក្នុងដំណើរការពិភាក្សានិងព្រាងឯកសារ។ក្នុងកិច្ចពិភាក្សា ប្រទេសជាសមាជិកអង្គការសហប្រជាជាតិជាទូទៅ បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបង្កើនប្រសិទ្ធភាព រក្សាសមត្ថភាពធ្វើសកម្មភាព និងពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប្រទេសជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខបានអំពាវនាវឱ្យសមាជិកអចិន្ត្រៃយ៍ប្រើប្រាស់សិទ្ធ វេតូ របស់ខ្លួនតាមរបៀបប្រកបដោយការទទួលខុសត្រូវ៕
អត្ថបទផ្សេងទៀត អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ ត្រូវផ្លាស់ប្ដូរថ្មីអង្គការនិងកម្មាភិបាលឱ្យសមស្របទៅនឹងគំរូនិងក្បាលម៉ាស៊ីនថ្មី20/08/2026ព័ត៌មានការផ្លាស់ប្ដូរថ្មីវិធីសាស្រ្តដឹកនាំនិងកាន់អំណាច មិនផ្លាស់ប្តូរអត្តចរិត គោលការណ៍ និងវិធីសាស្រ្តដឹកនាំជាមូលដ្ឋានរបស់បក្សនោះទេ ប៉ុន្តែធ្វើឱ្យការដឹកនាំនោះ កាន់តែត្រឹមត្រូវ ចំគោលដៅ មានលក្ខណៈវិទ្យាសាស្ត្រ ប្រជាធិបតេយ្យ ដិតដល់ និងមានប្រសិទ្ធភាពជាងមុន។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ ម្ចាស់ការបង្កើតបេតិកភណ្ឌសម្រាប់អនាគត20/08/2026ព័ត៌មានការរួមបញ្ចូលគោលនយោបាយត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការធានាសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជន19/08/2026ព័ត៌មានពន្លឿនការសាងសង់សាលារៀននៅតំបន់ព្រំដែន មុនឆ្នាំសិក្សា ២០២៦-២០២៧19/08/2026ព័ត៌មានកិច្ចសហប្រតិបត្តិការវៀតណាម-អាមេរិកក្នុងការស្វែងរកយុទ្ធជនពលី គឺជាសក្ខីភាពនៃការបិទអតីតកាលនិងសម្លឹងមើលទៅអនាគត19/08/2026ព័ត៌មានសហគ្រាសវៀតណាមបានក្លាយជាដៃគូសកលរបស់ OpenAI19/08/2026ព័ត៌មានពិធីបើកព្រឹត្តិការណ៍ផ្លាស់ប្តូរឌីជីថលឆ្នាំ ២០២៦ ក្នុងវិស័យធនាគារ18/08/2026ព័ត៌មាន អត្ថបទផ្សេងទៀត