ព័ត៌មាន ការរួមបញ្ចូលគោលនយោបាយត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការធានាសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជន 19/08/2026 នាថ្ងៃទី១៩ ខែសីហា សម័យប្រជុំវិសាមញ្ញលើកទីមួយ នៃរដ្ឋសភាវៀតណាមនីតិកាលទី១៦ បានបន្តដំណាក់កាលទី២ ដែលគ្រោងនឹងធ្វើឡើងចាប់ពីពេលនេះរហូតដល់ថ្ងៃទី២៤ ខែសីហា។ រដ្ឋសភាបានស្តាប់សំណើនិងរបាយការណ៍ អំពីទិសដៅសម្រាប់ការកសាងសេចក្តីព្រាងច្បាប់ស្តីពីថវិការដ្ឋ (រួមបញ្ចូលគ្នា) ។ រូបថត៖ VNAក្នុងនោះ ពិភាក្សាអំពីទិសដៅសម្រាប់ការកសាងសេចក្តីព្រាងច្បាប់ស្តីពីថវិការដ្ឋ (រួមបញ្ចូលគ្នា) អង្គប្រជុំបានផ្ដល់មតិថា គោលដៅនៃការធ្វើវិសោធនកម្មលើកនេះមិនត្រឹមតែដើម្បីរូមបញ្ចូលច្បាប់ស្តីពីថវិការដ្ឋ និងច្បាប់ស្តីពីការវិនិយោគសាធារណៈ ឬដើម្បីកាត់បន្ថយនីតិវិធីប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺដើម្បីបង្កើតយន្តការគ្រប់គ្រងធនធានសាធារណៈដែលមានលក្ខណៈឯកភាព បត់បែន និងកំណត់យ៉ាងច្បាស់លាស់នូវការទទួលខុសត្រូវ ខណៈពេលដែលរក្សាបាននូវវិន័យថវិកា។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សមាជិកសភានៃទីក្រុងហាយហ្វុង បានចាត់ទុកថា៖“តាមពិតទៅ យើងទាំងអស់គ្នាប្រើប្រាស់ថវិការដ្ឋ។ ដូច្នេះហើយ មិនចាំបាច់មានច្បាប់ពីរទេ។ ច្បាប់ទាំងពីរនេះគួរតែត្រូវបានបញ្ចូលគ្នា។ នេះជាការងារសមស្របទាំងស្រុង។ បច្ចុប្បន្ននេះ យើងមានផែនការហិរញ្ញវត្ថុរយៈពេល ៥ ឆ្នាំ និងផែនការកម្មវិធីវិនិយោគសាធារណៈរយៈពេលមធ្យម ៥ ឆ្នាំ។ ទាំងអស់នេះគឺជាការចំណាយពីថវិការដ្ឋ ដូច្នេះការរួមបញ្ចូលគ្នាគឺចាំបាច់ដើម្បីដោះស្រាយបញ្ហាដែលត្រួតស៊ីគ្នា និងសម្រួលនីតិវិធី”។ទាក់ទងនឹងគោលជំហររួមបញ្ចូលកម្មវិធីគោលដៅជាតិចំនួន ៤ ទៅជាកម្មវិធីតែមួយ មតិជាច្រើនបានស្នើថា ការរួមបញ្ចូលមិនត្រូវកាត់បន្ថយគោលដៅ កម្រិតអាទិភាព ឬសិទ្ធិនិងផលប្រយោជន៍របស់ក្រុមគោលដៅ និងតំបន់ដែលជួបការលំបាកនោះទេ។ សមាជិកាសភា លោកស្រីឡេ គីមអាញ បានលើកមតិថា៖ “អនុវត្តន៍ការគ្រប់គ្រងតាមគោលការណ៍ "មុខសញ្ញាមួយ សំណុំឯកសារមួយ គោលនយោបាយសមស្របច្រើន" ដែលជួយរកឃើញការត្រួតស៊ីគ្នា និងជៀសវាងការរំលងមុខសញ្ញា និងជួយសម្របសម្រួលធនធានតាមតម្រូវការជាក់ស្តែង។ ដើម្បីធានាបាននូវការចូលរួមពិតប្រាកដពីប្រជាជន ប្រជាជនមិនត្រឹមតែគួរចូលរួមក្នុងការឃ្លាំមើលប៉ុណ្ណោះទេ ថែមទាំងក្នុងការកំណត់តម្រូវការ ការជ្រើសរើសអាទិភាព និងការវាយតម្លៃលទ្ធផលទៀតផង។ ជាពិសេស ត្រូវមានយន្តការដើម្បីធានាថា សំឡេងរបស់ស្ត្រី ជនក្រីក្រ ជនជាតិភាគតិច ជនពិការ និងក្រុមងាយរងគ្រោះផ្សេងទៀត ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងដំណើរការតាក់តែងនិងអនុវត្តន៍គោលនយោបាយ”៕ តាម vovworld.vn/km-KH Tags:គោលនយោបាយ ថវិការដ្ឋ សេចក្តីព្រាងច្បាប់

នាថ្ងៃទី១៩ ខែសីហា សម័យប្រជុំវិសាមញ្ញលើកទីមួយ នៃរដ្ឋសភាវៀតណាមនីតិកាលទី១៦ បានបន្តដំណាក់កាលទី២ ដែលគ្រោងនឹងធ្វើឡើងចាប់ពីពេលនេះរហូតដល់ថ្ងៃទី២៤ ខែសីហា។ រដ្ឋសភាបានស្តាប់សំណើនិងរបាយការណ៍ អំពីទិសដៅសម្រាប់ការកសាងសេចក្តីព្រាងច្បាប់ស្តីពីថវិការដ្ឋ (រួមបញ្ចូលគ្នា) ។ រូបថត៖ VNAក្នុងនោះ ពិភាក្សាអំពីទិសដៅសម្រាប់ការកសាងសេចក្តីព្រាងច្បាប់ស្តីពីថវិការដ្ឋ (រួមបញ្ចូលគ្នា) អង្គប្រជុំបានផ្ដល់មតិថា គោលដៅនៃការធ្វើវិសោធនកម្មលើកនេះមិនត្រឹមតែដើម្បីរូមបញ្ចូលច្បាប់ស្តីពីថវិការដ្ឋ និងច្បាប់ស្តីពីការវិនិយោគសាធារណៈ ឬដើម្បីកាត់បន្ថយនីតិវិធីប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺដើម្បីបង្កើតយន្តការគ្រប់គ្រងធនធានសាធារណៈដែលមានលក្ខណៈឯកភាព បត់បែន និងកំណត់យ៉ាងច្បាស់លាស់នូវការទទួលខុសត្រូវ ខណៈពេលដែលរក្សាបាននូវវិន័យថវិកា។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សមាជិកសភានៃទីក្រុងហាយហ្វុង បានចាត់ទុកថា៖“តាមពិតទៅ យើងទាំងអស់គ្នាប្រើប្រាស់ថវិការដ្ឋ។ ដូច្នេះហើយ មិនចាំបាច់មានច្បាប់ពីរទេ។ ច្បាប់ទាំងពីរនេះគួរតែត្រូវបានបញ្ចូលគ្នា។ នេះជាការងារសមស្របទាំងស្រុង។ បច្ចុប្បន្ននេះ យើងមានផែនការហិរញ្ញវត្ថុរយៈពេល ៥ ឆ្នាំ និងផែនការកម្មវិធីវិនិយោគសាធារណៈរយៈពេលមធ្យម ៥ ឆ្នាំ។ ទាំងអស់នេះគឺជាការចំណាយពីថវិការដ្ឋ ដូច្នេះការរួមបញ្ចូលគ្នាគឺចាំបាច់ដើម្បីដោះស្រាយបញ្ហាដែលត្រួតស៊ីគ្នា និងសម្រួលនីតិវិធី”។ទាក់ទងនឹងគោលជំហររួមបញ្ចូលកម្មវិធីគោលដៅជាតិចំនួន ៤ ទៅជាកម្មវិធីតែមួយ មតិជាច្រើនបានស្នើថា ការរួមបញ្ចូលមិនត្រូវកាត់បន្ថយគោលដៅ កម្រិតអាទិភាព ឬសិទ្ធិនិងផលប្រយោជន៍របស់ក្រុមគោលដៅ និងតំបន់ដែលជួបការលំបាកនោះទេ។ សមាជិកាសភា លោកស្រីឡេ គីមអាញ បានលើកមតិថា៖ “អនុវត្តន៍ការគ្រប់គ្រងតាមគោលការណ៍ "មុខសញ្ញាមួយ សំណុំឯកសារមួយ គោលនយោបាយសមស្របច្រើន" ដែលជួយរកឃើញការត្រួតស៊ីគ្នា និងជៀសវាងការរំលងមុខសញ្ញា និងជួយសម្របសម្រួលធនធានតាមតម្រូវការជាក់ស្តែង។ ដើម្បីធានាបាននូវការចូលរួមពិតប្រាកដពីប្រជាជន ប្រជាជនមិនត្រឹមតែគួរចូលរួមក្នុងការឃ្លាំមើលប៉ុណ្ណោះទេ ថែមទាំងក្នុងការកំណត់តម្រូវការ ការជ្រើសរើសអាទិភាព និងការវាយតម្លៃលទ្ធផលទៀតផង។ ជាពិសេស ត្រូវមានយន្តការដើម្បីធានាថា សំឡេងរបស់ស្ត្រី ជនក្រីក្រ ជនជាតិភាគតិច ជនពិការ និងក្រុមងាយរងគ្រោះផ្សេងទៀត ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងដំណើរការតាក់តែងនិងអនុវត្តន៍គោលនយោបាយ”៕
អត្ថបទផ្សេងទៀត ពន្លឿនការសាងសង់សាលារៀននៅតំបន់ព្រំដែន មុនឆ្នាំសិក្សា ២០២៦-២០២៧19/08/2026ព័ត៌មានដើម្បីត្រៀមខ្លួនឱ្យបានល្អសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ខេត្តក្វាងនិញកំពុងផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធទាំងមូល រួមទាំងការវិនិយោគលើការសាងសង់សាលារៀនថ្មីចំនួន ១៥ និងបំពាក់គ្រឿងបរិក្ខារបន្ថែមទៀតសម្រាប់គ្រឹះស្ថានអប់រំ។ កិច្ចសហប្រតិបត្តិការវៀតណាម-អាមេរិកក្នុងការស្វែងរកយុទ្ធជនពលី គឺជាសក្ខីភាពនៃការបិទអតីតកាលនិងសម្លឹងមើលទៅអនាគត19/08/2026ព័ត៌មានសហគ្រាសវៀតណាមបានក្លាយជាដៃគូសកលរបស់ OpenAI19/08/2026ព័ត៌មានពិធីបើកព្រឹត្តិការណ៍ផ្លាស់ប្តូរឌីជីថលឆ្នាំ ២០២៦ ក្នុងវិស័យធនាគារ18/08/2026ព័ត៌មានបើកវេទិកាច្បាប់អាស៊ានឆ្នាំ ២០២៦18/08/2026ព័ត៌មានគោលនយោបាយទាំងអស់ត្រូវតែកើតចេញពីផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន18/08/2026ព័ត៌មានលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញជាអធិបតីក្នុងសម័យប្រជុំកសាងច្បាប់ខែសីហា ឆ្នាំ ២០២៦18/08/2026ព័ត៌មាន អត្ថបទផ្សេងទៀត