• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា អញ្ជើញទៅទស្សនាទីក្រុងណាន នីង (ប្រទេសចិន)

នៅព្រឹកថ្ងៃទី១៦ ខែមេសា បន្ទាប់ពីបញ្ចប់សកម្មភាពនៅទីក្រុងប៉េកាំង លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងប៉េកាំងដោយរថភ្លើងល្បឿនលឿន ដើម្បីទៅធ្វើទស្សនកិច្ចការងារនៅទីក្រុងណាននីង។

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងប៉េកាំង ដើម្បីទៅធ្វើទស្សនកិច្ចការងារនៅទីក្រុងណាននីង។ (រូបថត៖ VNA)

នៅលើរថភ្លើង ថ្នាក់ដឹកនាំនៃសហគ្រាសផ្លូវដែកចិន បានជម្រាបជូនអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អំពីការអភិវឌ្ឍនៃឧស្សាហកម្មផ្លូវដែករបស់ប្រទេសចិន។ តាមនោះ គិតត្រឹមដើមឆ្នាំ២០២៦ ប្រព័ន្ធផ្លូវដែកដែលកំពុងប្រតិបត្តិការរបស់ប្រទេសចិន មានប្រវែងសរុប ១៦៥.០០០ គីឡូម៉ែត្រ។ ក្នុងនោះ ផ្លូវដែកល្បឿនលឿន មានប្រវែងប្រហែល ៥៤.០០០គីឡូម៉ែត្រ ដែលនាំមុខគេលើពិភពលោក និងស្រូបយកជាង ៧០% នៃប្រវែងផ្លូវដែកល្បឿនលឿនសរុបរបស់ពិភពលោក។

គិតត្រឹមដើមឆ្នាំ២០២៦ ប្រព័ន្ធផ្លូវដែកដែលកំពុងប្រតិបត្តិការរបស់ប្រទេសចិន មានប្រវែងសរុប ១៦៥.០០០ គីឡូម៉ែត្រ។ រូបថត៖ VNA

ដោយសម្តែងការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍបណ្តាញផ្លូវដែកល្បឿនលឿនរបស់ប្រទេសចិន អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាមលោក តូ ឡឹម បានសម្តែងបំណងចង់ឱ្យប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ផ្លូវដឹកជញ្ជូន រួមទាំងផ្លូវដែក ដើម្បីការអភិវឌ្ឍបៃតង និងកំណើនសេដ្ឋកិច្ចជាតិ។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងវិស័យផ្លូវដែកល្បឿនលឿន លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឱ្យថ្នាក់ដឹកនាំឧស្សាហកម្មផ្លូវដែក និងសហគ្រាសចិនចែករំលែកបទពិសោធន៍ ហើយជួយគាំទ្រ និងចូលរួមជាមួយវៀតណាមក្នុងដំណើរការសាងសង់ និងផ្ទេរបច្ចេកវិទ្យាដល់គម្រោងផ្លូវដែកសំខាន់ៗនៅក្នុងប្រទេសវៀតណាម៕

តាម https://vovworld.vn/km-KH

បង្កើនការត្រួតពិនិត្យ ជំរុញ និងប្តេជ្ញាចិត្តដកកាតលឿង EC

បង្កើនការត្រួតពិនិត្យ ជំរុញ និងប្តេជ្ញាចិត្តដកកាតលឿង EC

នាថ្ងៃទី១៦ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី ហូ ក្វឹកឌុង បានដឹកនាំកិច្ចប្រជុំលើកទី៣៤ នៃគណៈកម្មាធិការជាតិ​ដឹកនាំការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទបញ្ញាត្តិ (IUU)។

Top