• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទទួលជួបឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ

លោក​អគ្គលេខាបក្ស ប្រធាន​រដ្ឋបាន​លើ​ក​ច្បាស់ថា បក្ស និងរដ្ឋវៀតណាម គាំទ្រការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម ឡាវ និងកម្ពុជា ហើយបានវាយតម្លៃថា កិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី និងសមយុទ្ធការពារស៊ីវិលរួមគ្នា មានសារៈអត្ថន័យជាក់ស្តែងក្នុងការកសាងទំនុកចិត្ត លើកកម្ពស់សមត្ថភាពសម្របសម្រួល និងការ​ឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានទទួលជួបជាមួយឧត្តមសេនីយ៍ឯក Khamlieng Outhakaisone សមាជិកការិយាល័យនយោបាយនៃបក្សប្រជាជនបដិវត្តន៍ឡាវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ។ រូបថត៖ VNA

នៅទីស្នាក់ការមជ្ឈិមបក្ស នារសៀលថ្ងៃទី១៤ ខែតុលា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានទទួលជួបជាមួយ​ឧត្តមសេនីយ៍ឯក Khamlieng Outhakaisone (ខាំលៀង ឧត្តុកកាយសុន) សមាជិកការិយាល័យនយោបាយនៃបក្សប្រជាជនបដិវត្តន៍ឡាវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ដែលកំពុង​បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ១០ របស់រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា និងធ្វើជាសាក្សីនៃសមយុទ្ធការពារស៊ីវិលរួមគ្នាលើកទី៥ រវាងកងទ័ពនៃប្រទេសទាំងបី។

នៅ​ក្នុងកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានបញ្ជាក់ថា បក្ស និងរដ្ឋវៀតណាមតែងតែផ្តល់អាទិភាពខ្ពស់បំផុតដល់ទំនាក់ទំនងវៀតណាម-ឡាវ។ ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរនាពេល​កន្លងទៅ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខគឺជាសសរស្តម្ភដ៏សំខាន់ ហើយបានស្នើឱ្យភាគីទាំងពីរបន្តពង្រឹងទំនុកចិត្តនយោបាយនៅកម្រិតយុទ្ធសាស្ត្រ; រក្សាដំណើរទស្សនកិច្ច ទំនាក់ទំនង និងកិច្ចសន្ទនាការពារជាតិប្រកបដោយប្រសិទ្ធភាពនៅគ្រប់កម្រិត និងអនុវត្តជាក់​ស្តែងនូវ​យន្តការសហប្រតិបត្តិការដែលមានស្រាប់។ លោក​អគ្គលេខាបក្ស ប្រធាន​រដ្ឋបាន​លើ​ក​ច្បាស់ថា បក្ស និងរដ្ឋវៀតណាម គាំទ្រការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម ឡាវ និងកម្ពុជា ហើយបានវាយតម្លៃថា កិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី និងសមយុទ្ធការពារស៊ីវិលរួមគ្នា មានសារៈអត្ថន័យជាក់ស្តែងក្នុងការកសាងទំនុកចិត្ត លើកកម្ពស់សមត្ថភាពសម្របសម្រួល និងការ​ឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម។

រីឯខ្លួន​វិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោក Khamlieng Outhakaisone (ខាំលៀង ឧត្កៃសុន) បានអះអាងថា បក្ស រដ្ឋ កងទ័ព និងប្រជាជនឡាវ នឹងប្រកៀកស្មាជាមួយបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមជានិច្ច ដោយរួមគ្នាថែរក្សា និងពូនជ្រុំទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ ឱ្យ​ស្ថិតស្ថេរ រៀងរហូត៕​

តាម vovworld.vn/km-KH

IMF ព្រមានពីហានិភ័យដែលបណ្តាលមកពី AI និងការវាយប្រហារតាមអ៊ីនធឺណិត

IMF ព្រមានពីហានិភ័យដែលបណ្តាលមកពី AI និងការវាយប្រហារតាមអ៊ីនធឺណិត

លោកស្រី Kristalina Georgieva នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិជាក់ស្តែង។

Top