• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong៖ ការប្រយុទ្ធប្រឆាំងអំពើពុករលួយគឺជាភារកិច្ចដ៏សំខាន់ ជាប្រចាំ និងយូរអង្វែង

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ប្រធានគណកម្មការមជ្ឈឹមដឹកនាំការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ
 

នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅសន្និបាតទូទាំងប្រទេស ស្ដីពីការបូកសរុបការងារប្រយុទ្ធប្រឆាំង អំពើពុករលួយសំរាប់ឆ្នាំ ២០១៣-២០២០។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ប្រធានគណកម្មការមជ្ឈឹមដឹកនាំការងារប្រយុទ្ធប្រឆាំងអំពើពុករលួយបានដឹកនាំសន្និបាតនេះ។ អញ្ជើញចូលរួមសន្និបាតនេះមានវត្តមាននាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ព្រមទាំង ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានាទៀតផង។ អញ្ជើញថ្លែងនៅក្នុងសន្និបាតនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានបានសង្កត់ធ្ងន់ថា ត្រូវបំភ្លឺឲ្យបានច្បាស់លាស់នូវមូលហេតុ និងដកបទពិសោធន៍ក្នុងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយផ្ដោតសំខាន់លើការប្តេជ្ញាចិត្តនយោបាយខ្ពស់។ ការប្រយុទ្ធប្រឆាំងអំពើពុករលួយគឺជាភារកិច្ចដ៏សំខាន់ ជាប្រចាំ ជាបន្ទាន់ផង លំបាក និងយូវរអង្វែងទៀតផង។ ដោយកំណត់ថា អំពើពុករលួយជាគ្រោះអាសន្នគំរាមកំហែងដល់ការរស់រានរបស់ប្រទេសនោះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានស្នើថា ត្រូវចាត់វិធានការឲ្យទាន់ពេលវេលា ព្រមៗគ្នា និង តឹងរឹងចំពោះអំពើពុករលួយ។ ហើយប្រការសំខាន់បំផុតត្រូវកៀងគរកម្លាំងរបស់ប្រព័ន្ធនយោបាយ និងសង្គមទាំងមូលក្នុងការតស៊ូ ប្រយុទ្ធប្រឆាំងអំពើពុករលួយ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong មានជំនឿជាក់ថា ជាមួយនឹងការប្តេជ្ញាចិត្តនយោបាយខ្ពស់របស់បក្ស រដ្ឋ និងការចូលរួមយ៉ាងសកម្មរបស់ប្រព័ន្ធនយោបាយនិងសង្គមទាំងមូលនោះ ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនឹងទទួលបានការបោះជំហានថ្មីកាន់តែខ្លាំងក្លានិងកាន់តែមានប្រសិទ្ធភាពថែមទៀត ព្រមទាំងរួមចំណែកកសាងបក្សនិងរដ្ឋកាន់តែស្អាតស្អំខ្លាំងមាំមួន ឆ្លើយតបនឹងតម្រូវការនៃ បុព្វហេតុបដិវត្តនិងជំនឿទុកចិត្តរបស់ប្រជាជនផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top