• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហាណូយ


អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានចំណាយពេលជាច្រើនសម្រាប់ផ្ទៀងស្តាប់មតិយោបល់របស់អ្នកបោះឆ្នោត

នាថ្ងៃទី ១៥ ខែតុលា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងសមាជិក សមាជិការសភានៃមណ្ឌលបោះឆ្នោតលេខ ១ ទីក្រុងហាណូយបានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅខ័ណ្ឌ Ba Dinh ខ័ណ្ឌ Tay Ho និង ខ័ណ្ឌ Hoan Kiem សំដៅជូនដំណឹងអំពីខ្លឹមសារនិងរបៀបវារៈនៃសម័យប្រជុំលើក​ទី ៨ រដ្ឋសភានីតិកាលទី ១៤ និងផ្ទៀងស្តាប់នូវមតិយោបល់និងអនុសាសន៍របស់អ្នកបោះឆ្នោតផងដែរ។
ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ កិច្ចការប្រយុទ្ធ ប្រឆាំងនឹងអំពើពុករលួយនៅក្នុងបក្ស ក្នុងប្រព័ន្ធនយោបាយ ក្នុងសង្គមនៅបន្តជានិច្ច។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានបញ្ជាក់ថា៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនាពេលថ្មីៗនេះ ដោយមានការប្រឹងប្រែងយ៉ាងខ្លាំង ហើយទទួលបានលទ្ធផលជាវិជ្ជមាន មិនត្រឹមតែទទួលបានការស្រុះចិត្តគំ​និត​ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអន្តរជាតិក៏ទទួលស្គាល់ផងដែរ។ ថ្វីត្បិតដូច្នេះក៏ពិតមែន ប៉ុន្តែនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើដែរ។

 

អ្នកបោះឆ្នោតបានបង្ហាញជំនឿទលើការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងការតស៊ូដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី

ពាក់ព័ន្ធនឹងទំនាក់ទំនងកិច្ចការបរទេសនិយាយរូម ក្នុងនោះមានបញ្ហាសមុទ្រខាងកើត លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ត្រូវរក្សាបរិយាកាសសន្តិភាព ស្ថិរភាព ហើយទន្ទឹមនឹងនោះ ត្រូវមានជំហររឹងប៉ឹងក្នុងការការពារឯករាជ្យ អធិបតេយ្យនិងបូរណភាពទឹកដីនៃមាតុប្រទេស។ ម្យ៉ាងវិញទៀត ត្រូវយកផលប្រយោជន៍ជាតិជាចម្បង និងប្រកាន់ខ្ជាប់នូវគោលការណ៍ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ជាពិសេសត្រូវរក្សាស្ថេរភាពដើម្បីការអភិវឌ្ឍផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top