• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹមអញ្ជើញចូលរួមមហាសន្និបាតសមាគមអតីតនគរបាលប្រជាជនវៀតណាម

នាព្រឹកថ្ងៃទី ៣ ខែតុលា នៅទីក្រុងហាណូយ មហាសន្និបាតលើកទី ២ នៃសមាគមអតីតនគរបាលប្រជាជនវៀតណាម សម្រាប់អាណត្តិ ២០២៦-២០៣១ បានបើកសម័យប្រជុំដ៏ឧឡារិករបស់ខ្លួន។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួមមហាសន្និបាតលើកទី ២ នៃសមាគមអតីតនគរបាលប្រជាជនវៀតណាម អាណត្តិ ២០២៦-២០៣១ (រូបថត៖ VNA)

អញ្ជើញថ្លែងនៅមហាសន្និបាត អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានជំរុញឱ្យសមាជិកម្នាក់ៗ នៃសមាគមអតីតនគរបាលប្រជាជនវៀតណាម បន្តហាត់ពត់លត់ដំ ម្ចាស់ការ សកម្មរៀនសូត្រសតិអារម្មណ៍ សីលធម៌ វិធីសាស្រ្ត និងរចនាប័ទ្មរបស់លោកប្រធាន ហូ ជីមិញ និងពាក្យប្រៀនប្រដៅទាំង ៦ ប្រការ ដែលលោកប្រធានបានផ្តល់ឱ្យនគរបាលប្រជាជន។ សមាជិកម្នាក់ៗ នៃសមាគមអតីតនគរបាលប្រជាជនវៀតណាម គឺជាគំរូដ៏ភ្លឺស្វាងនៅក្នុងកន្លែងដែលខ្លួនរស់នៅ សម្រាប់យុវជនជំនាន់ក្រោយរៀនសូត្រ និងយកតម្រាប់តាម។

អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញថ្លែងសុន្ទរកថានៅក្នុងមហាសន្និបាត (រូបថត៖ VNA)

មហាសន្និបាតបានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិសម្រាប់អាណត្តិឆ្នាំ ២០២៦ -២០៣១ ដែលមានសមាជិកចំនួន ៦១ រូប។ ឧត្តមសេនីយ៍ឯក លេ ឃ្វី វឿង ត្រូវបានមហាសន្និបាតជ្រើសរើសឡើងវិញជាប្រធានសមាគមនគរបាលប្រជាជនវៀតណាមសម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១៕

តាម​ vovworld.vn/km-KH

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦។

Top