• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គនាយកអង្គការសុខភាពពិភពលោកប្រកាស​ថាលោក​នៅតែ​ដឹកនាំ​ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19​

នាយប់ថ្ងៃទី ១៩ ខែឧសភា អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានប្រកាសថា លោកនៅតែដឹកនាំការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកល Covid-19 បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានផ្ញើសំបុត្រគំរាម ថានឹងដកសហរដ្ឋអាមេរិកចេញពីអង្គការនេះ។

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus (រូបថត៖ TTXVN)


នៅក្នុងសម័យប្រជុំជាប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីដែលទើបនឹងបានប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ ក្នុងរយៈពេល ២ ថ្ងៃនោះ លោក Ghebreyesus បានថ្លែងអំណរគុណដល់បណ្តាប្រទេសជាសមាជិកអង្គការសុខភាពពិភព លោកដែលបានសម្ដែងស្មារតីគាំទ្រ និងសាមគ្គីភាពជាមួយ អង្គការពិភពលោកនេះ។ លោក Ghebreyesus ក៏បានអបអរសាទរចំពោះសេចក្ដីសម្រេចចិត្តរបស់សហភាពអឺរ៉ុប (EU) ដែលទើបនឹងបានប្រទេសជាសមាជិក WHO ចំនួន ១៩៤ ប្រទេសអនុម័ត ដែលក្នុងនោះមានការអំពាវនាវឱ្យមានការវាយតម្លៃឯករាជ្យស្ដីពីវិធានការឆ្លើយតបអន្តរជាតិចំពោះវិបត្តិ រួមទាំងការស៊ើបអង្កេតអំពីសកម្មភាពរបស់ WHO ដែលទាក់ទងនឹងជំងឺរាតត្បាត Covid-19។ អគ្គនាយកអង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ថា“ យើងនឹងបន្តដើរតួនាទីជាអ្នកដឹកនាំយុទ្ធសាស្រ្តដើម្បីសម្របសម្រួលរាល់វិធានការឆ្លើយតបសកលចំពោះជំងឺរាតត្បាតផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top