• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ហាណូយជា “ទីក្រុងសិក្សាសកល” របស់អង្គការយូណេស្កូ

នាយប់ថ្ងៃទី ២៩ ខែមករា នៅមជ្ឈមណ្ឌលសកម្មភាពវប្បធម៌និងវិទ្យាសាស្ត្រ Van Mieu - Quoc Tu Giam គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំពិធីទទួលកិត្តិនាម ទីក្រុងហាណូយជាសមាជិកនៃបណ្តាញ "ទីក្រុងសិក្សាសកល" នៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)។
លោក វ៉ូ ដាយថាំង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ទីក្រុងហាណូយជាសមាជិកនៃ «បណ្តាញទីក្រុងសិក្សាសកល» របស់អង្គការយូណេស្កូ (រូបថត៖ VGP/Minh Anh)

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៥ ទីក្រុងហាណូយនឹងត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាសមាជិកនៃបណ្តាញ "ទីក្រុងសិក្សាសកល"។ នេះគឺជាការទទួលស្គាល់ ចំពោះសមិទ្ធផលលេចធ្លោក្នុងការអភិវឌ្ឍការអប់រំ និងបណ្តុះបណ្តាល ការអប់រំជាប្រចាំ ការអប់រំវិជ្ជាជីវៈ និងការកសាងសង្គមសិក្សា។ ក្នុងពេលជាមួយគ្នានេះ បញ្ជាក់ពីតួនាទីជាអ្នកត្រួសត្រាយផ្លូវរបស់រដ្ឋធានីក្នុងការសម្រេចគោលដៅសិក្សារៀនសូត្រពេញមួយជីវិតសម្រាប់យើងទាំងអស់គ្នា។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក វ៉ូ ដាយ ថាំង បានបញ្ជាក់ថា៖ “ដំណើរកសាងទីក្រុងសិក្សាគ្មានចំណុចបញ្ចប់ទេ។ នោះគឺជាដំណើរដ៏ខ្ជាប់ខ្ជួន ដែលត្រូវការបេះដូងស្វាហាប់ និងឆន្ទៈដ៏មុតមាំ។ ជាមួយនឹងប្រពៃណីវប្បធម៌ និងអរិយធម៌រាប់ពាន់ឆ្នាំ ខ្ញុំជឿជាក់ថា ហាណូយនឹងក្លាយជា "ទីក្រុងសិក្សា" គំរូមួយ ជាបង្គោលស៊ឺនមួយអំពីបញ្ញានិងលក្ខណៈមនុស្សសាសន៍នៅក្នុងតំបន់ និងពិភពលោក។ ទីក្រុងហាណូយនឹងខិតខំបំពេញកាតព្វកិច្ច  សហការយ៉ាងសកម្មជាមួយសមាជិកដទៃទៀតនៅក្នុងបណ្តាញ ជំរុញសកម្មភាពអប់រំនិងបណ្តុះបណ្តាល បញ្ជាក់ពីឋានៈរបស់រដ្ឋធានីដែលពោរពេញទៅដោយថាមវន្ត ការរៀនសូត្រ និងការអនុវត្តបច្ចេកវិទ្យាឌីជីថល និងការផ្លាស់ប្តូរឌីជីថល ការកៀរគរធនធានអតិបរមា និងការចូលរួមពីសង្គមទាំងមូលដើម្បីវិនិយោគលើការអប់រំ និងការរៀនសូត្រពេញមួយជីវិត”

ការចូលរួមជាមួយបណ្តាញ "ទីក្រុងសិក្សាសកល" របស់អង្គការយូណេស្កូនឹងជួយទីក្រុងហាណូយពង្រីកឱកាសសហប្រតិបត្តិការអន្តរជាតិ ការផ្លាស់ប្តូរចំណេះដឹង និងការចែករំលែកបទពិសោធន៍ជាមួយទីក្រុងសមាជិកចំនួន ៤២៥ មកពីប្រទេសចំនួន ៩១។ ទីក្រុងហាណូយក៏នឹងមានឱកាសកាន់តែច្រើនក្នុងការទាក់ទាញការវិនិយោគលើការអប់រំ អភិវឌ្ឍគំរូសិក្សាថ្មីៗ ព្រមទាំងបញ្ជាក់ពីតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលចំណេះដឹងឈានមុខគេនៅក្នុងតំបន់៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

វៀតណាមសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងមេរោគ Nipah

វៀតណាមសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងមេរោគ Nipah

នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសនារសៀលថ្ងៃទី២៩ ខែមករា នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ហ្វាម ធូ ហាំង បានឆ្លើយសំណួររបស់អ្នកយកព័ត៌មានទាក់ទងនឹងកិច្ចសហប្រតិបត្តិការរបស់វៀតណាមជាមួយសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងមេរោគ Nipah។

Top