ព័ត៌មាន នាយករដ្ឋមន្ត្រីស្នើឲ្យបង្កើតពានរង្វាន់បន្ថែមទៀតដើម្បីលើកតម្កើងនារីវៀតណាម 07/03/2026 នាព្រឹកថ្ងៃទី ៦ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានជួបជាមួយថ្នាក់ដឹកនាំនិងអ្នកគ្រប់គ្រងជាស្ត្រី នៃបណ្តាស្ថាប័នមជ្ឈិម និងបានប្រគល់ពានរង្វាន់ Kovalevskaia ឆ្នាំ ២០២៥។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជាមួយថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងជាស្ត្រីនៃបណ្តាស្ថាប័នមជ្ឈិម ចូលរួមក្នុងពិធីបង្គល់ពានរង្វាន់ Kovalevskaia ឆ្នាំ២០២៥។ រូបថត៖ VNAពានរង្វាន់នេះត្រូវបានដាក់ឈ្មោះតាមអ្នកគណិតវិទូស្ត្រីរុស្ស៊ីឆ្នើម នៃសតវត្សរ៍ទី ១៩ គឺលោកស្រី Sophia Kovalevskaia។ ក្នុងរយៈពេលជាង ៤១ ឆ្នាំ (ពីឆ្នាំ ១៩៨៥ - ២០២៦) មានសមូហភាពចំនួន ២៣ និងអ្នកវិទ្យាសាស្ត្រស្ត្រីវៀតណាមចំនួន ៥៨ នាក់បានទទួលពានរង្វាន់នេះ ដោយមានសមិទ្ធផលលេចធ្លោ និងការរួមចំណែកនូវគំនិតច្នៃប្រឌិតមានលក្ខណៈវិទ្យាសាស្ត្រ និងជាក់ស្តែងខ្ពស់។លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រគល់ពានរង្វាន់ ក្នុងជំនួបនេះ។ រូបថត៖ VNAនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅក្នុងដំណើរការអភិវឌ្ឍន៍ និងនៅមជ្ឈមណ្ឌលនៃការផ្លាស់ប្តូរ ស្ត្រីវៀតណាមគឺជាធនធានផ្ទៃក្នុងដ៏ខ្លាំងក្លា ជាអ្នកចូលរួមយ៉ាងសកម្មក្នុងការដឹកនាំ និងធ្វើជាម្ចាស់លើឱកាសថ្មីៗ។ នាយករដ្ឋមន្ត្រីបានស្នើឱ្យសហភាពនារីវៀតណាមពិចារណារៀបចំពានរង្វាន់បន្ថែមទៀតដើម្បីលើកតម្កើងដល់អ្នកវិទ្យាសាស្ត្រជាស្ត្រី មិនត្រឹមតែក្នុងវិស័យវិទ្យាសាស្ត្រធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រទៀតផង៖ “ខ្ញុំគិតថា គួរតែមានពានរង្វាន់មួយទៀត ក្រៅពីពានរង្វាន់ Kovalevskaia ដែលរៀបចំឡើងក្នុងឱកាសទិវានារីអន្តរជាតិ ទី ៨ ខែមីនា ដោយសារយើងក៏មានទិវានារីមួយផ្សេងទៀតដែរ គឺថ្ងៃទី ២០ ខែតុលា ជាទិវាប្រពៃណីរបស់នារីវៀតណាម។ ខ្ញុំស្នើឱ្យរៀបចំពានរង្វាន់ "ស្ត្រីដែលមានទេពកោសល្យ ច្នៃប្រឌិត និងលះបង់"។ តាមនោះ បង្ហាញពីវីរភាពនិងវប្បធម៌ស្នូលរបស់នារីវៀតណាម ហើយពានរង្វាន់នេះ ដាក់ឈ្មោះតាមលោកស្រី Nguyen Thi Thap (អ្នកដឹកនាំបដិវត្តន៍ដ៏ល្បីមួយ ជាអតីតប្រធានសហភាពនារីវៀតណាម និងជាស្ត្រីវៀតណាមតែម្នាក់គត់ដែលទទួលបានមេដាយផ្កាយមាស) រៀបចំឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ២០ ខែតុលា ដើម្បីលើកតម្កើងដល់កិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់នារីវៀតណាម”។ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីសង្ឃឹមថា នារីវៀតណាមនឹងពង្រីកថែមទៀតនូវបេសកកម្មដ៏សំខាន់ នៅក្នុងគ្រប់វិស័យនៃជីវភាពសង្គម៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាព្រឹកថ្ងៃទី ៦ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានជួបជាមួយថ្នាក់ដឹកនាំនិងអ្នកគ្រប់គ្រងជាស្ត្រី នៃបណ្តាស្ថាប័នមជ្ឈិម និងបានប្រគល់ពានរង្វាន់ Kovalevskaia ឆ្នាំ ២០២៥។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជាមួយថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងជាស្ត្រីនៃបណ្តាស្ថាប័នមជ្ឈិម ចូលរួមក្នុងពិធីបង្គល់ពានរង្វាន់ Kovalevskaia ឆ្នាំ២០២៥។ រូបថត៖ VNAពានរង្វាន់នេះត្រូវបានដាក់ឈ្មោះតាមអ្នកគណិតវិទូស្ត្រីរុស្ស៊ីឆ្នើម នៃសតវត្សរ៍ទី ១៩ គឺលោកស្រី Sophia Kovalevskaia។ ក្នុងរយៈពេលជាង ៤១ ឆ្នាំ (ពីឆ្នាំ ១៩៨៥ - ២០២៦) មានសមូហភាពចំនួន ២៣ និងអ្នកវិទ្យាសាស្ត្រស្ត្រីវៀតណាមចំនួន ៥៨ នាក់បានទទួលពានរង្វាន់នេះ ដោយមានសមិទ្ធផលលេចធ្លោ និងការរួមចំណែកនូវគំនិតច្នៃប្រឌិតមានលក្ខណៈវិទ្យាសាស្ត្រ និងជាក់ស្តែងខ្ពស់។លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រគល់ពានរង្វាន់ ក្នុងជំនួបនេះ។ រូបថត៖ VNAនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅក្នុងដំណើរការអភិវឌ្ឍន៍ និងនៅមជ្ឈមណ្ឌលនៃការផ្លាស់ប្តូរ ស្ត្រីវៀតណាមគឺជាធនធានផ្ទៃក្នុងដ៏ខ្លាំងក្លា ជាអ្នកចូលរួមយ៉ាងសកម្មក្នុងការដឹកនាំ និងធ្វើជាម្ចាស់លើឱកាសថ្មីៗ។ នាយករដ្ឋមន្ត្រីបានស្នើឱ្យសហភាពនារីវៀតណាមពិចារណារៀបចំពានរង្វាន់បន្ថែមទៀតដើម្បីលើកតម្កើងដល់អ្នកវិទ្យាសាស្ត្រជាស្ត្រី មិនត្រឹមតែក្នុងវិស័យវិទ្យាសាស្ត្រធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រទៀតផង៖ “ខ្ញុំគិតថា គួរតែមានពានរង្វាន់មួយទៀត ក្រៅពីពានរង្វាន់ Kovalevskaia ដែលរៀបចំឡើងក្នុងឱកាសទិវានារីអន្តរជាតិ ទី ៨ ខែមីនា ដោយសារយើងក៏មានទិវានារីមួយផ្សេងទៀតដែរ គឺថ្ងៃទី ២០ ខែតុលា ជាទិវាប្រពៃណីរបស់នារីវៀតណាម។ ខ្ញុំស្នើឱ្យរៀបចំពានរង្វាន់ "ស្ត្រីដែលមានទេពកោសល្យ ច្នៃប្រឌិត និងលះបង់"។ តាមនោះ បង្ហាញពីវីរភាពនិងវប្បធម៌ស្នូលរបស់នារីវៀតណាម ហើយពានរង្វាន់នេះ ដាក់ឈ្មោះតាមលោកស្រី Nguyen Thi Thap (អ្នកដឹកនាំបដិវត្តន៍ដ៏ល្បីមួយ ជាអតីតប្រធានសហភាពនារីវៀតណាម និងជាស្ត្រីវៀតណាមតែម្នាក់គត់ដែលទទួលបានមេដាយផ្កាយមាស) រៀបចំឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ២០ ខែតុលា ដើម្បីលើកតម្កើងដល់កិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់នារីវៀតណាម”។ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីសង្ឃឹមថា នារីវៀតណាមនឹងពង្រីកថែមទៀតនូវបេសកកម្មដ៏សំខាន់ នៅក្នុងគ្រប់វិស័យនៃជីវភាពសង្គម៕
អត្ថបទផ្សេងទៀត ធានាថ្ងៃបោះឆ្នោតប្រកបដោយលក្ខណៈប្រជាធិបតេយ្យ ស្របច្បាប់ និងមានសុវត្ថិភាពដាច់ខាត07/03/2026ព័ត៌មានខេត្តសឺនឡាកំពុងអនុវត្តដំណាក់កាលចុងក្រោយការត្រៀមរៀបចំសម្រាប់ថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិឆ្នាំ២០២៦-២០៣១ នៅថ្ងៃទី ១៥ ខែមីនាខាងមុខ។ សហភាពអឺរ៉ុប និង GCC អំពាវនាវឱ្យមានការសន្ទនាដើម្បីដោះស្រាយវិបត្តិ07/03/2026ព័ត៌មានអង្គការសហប្រជាជាតិអំពាវនាវឱ្យពិភពលោកផ្តោតលើការកសាង "ស្ថាបត្យកម្មនៃសន្តិភាព"07/03/2026ព័ត៌មានវិស័យសេដ្ឋកិច្ចជាច្រើនរក្សាបានសន្ទុះកំណើនខ្ពស់07/03/2026ព័ត៌មានខេត្តដាក់ឡាក់ ដោះស្រាយយ៉ាងតឹងរ៉ឹងនូវការរំលោភបំពានលើការនេសាទ ដោយខិតខំដកកាតលឿង IUU07/03/2026ព័ត៌មានជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហភាពអឺរ៉ុប07/03/2026ព័ត៌មានលើកទឹកចិត្តដល់ការពង្រីកគំរូមជ្ឈមណ្ឌលអភិវឌ្ឍន៍នវានុវត្តន៍និងបច្ចេកវិទ្យាវៀតណាម07/03/2026ព័ត៌មាន អត្ថបទផ្សេងទៀត