• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហប្រជាជាតិអំពាវនាវឱ្យពិភពលោកផ្តោតលើការកសាង "ស្ថាបត្យកម្មនៃ​សន្តិភាព"

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីថ្ងៃទី ៥ ខែមីនា បានអំពាវនាវឱ្យមេដឹកនាំពិភពលោកបញ្ឈប់ការរត់ប្រណាំងសព្វាវុធ និងផ្តោតការវិនិយោគលើ "ស្ថាបត្យកម្មសន្តិភាព" ជំនួសឱ្យ "ឧបករណ៍សង្គ្រាម"។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងសន្តិភាព និងយុត្តិធម៌នៅក្នុងសារឆ្នាំថ្មី ២០២៦។ ប្រភព៖ UN/REUTERS

នៅក្នុងសាររបស់លោកនៅថ្ងៃទិវាអន្តរជាតិសម្រាប់ការយល់ដឹងអំពីការរំសាយអាវុធ និងមិនរីកសាយអាវុធនុយក្លេអ៊ែរ លោក Antonio Guterres បានសង្កត់ធ្ងន់ថា ការគំរាមកំហែងនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរគឺស្ថិតនៅកម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក នៅពេលដែលភាពតានតឹងទូទាំងពិភពលោកបានជំរុញឱ្យមានការចំណាយលើយោធាខ្ពស់ ការរីកសាយភាយនៃអាវុធផ្ទាល់ខ្លួននិងអាវុធធុនស្រាល រួមជាមួយបច្ចេកវិទ្យាថ្មីៗដែលធ្វើឱ្យជម្លោះកាន់តែសាហាវ។

អគ្គលេខាធិការអង្គការសហប្រជាជាតិបានជំរុញឱ្យសហគមន៍អន្តរជាតិចាត់វិធានការដើម្បីបន្ថយភាពតានតឹង ដោយបញ្ឈប់ការសំញែងកម្លាំងនុយក្លេអ៊ែរ និងការរត់ប្រណាំងសព្វាវុធ។ បើតាមលោក វាដល់ពេលវេលាហើយសម្រាប់ប្រជាជាតិនានាក្នុងការផ្តោតលើការកសាងមូលដ្ឋានគ្រឹះសម្រាប់សន្តិភាព ជំនួសឱ្យការវិនិយោគលើឧបករណ៍សង្គ្រាម៕

  
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ធានាថ្ងៃបោះឆ្នោតប្រកបដោយលក្ខណៈប្រជាធិបតេយ្យ ស្របច្បាប់ និងមានសុវត្ថិភាពដាច់ខាត

ធានាថ្ងៃបោះឆ្នោតប្រកបដោយលក្ខណៈប្រជាធិបតេយ្យ ស្របច្បាប់ និងមានសុវត្ថិភាពដាច់ខាត

ខេត្តសឺនឡាកំពុងអនុវត្តដំណាក់កាលចុងក្រោយការត្រៀមរៀបចំសម្រាប់ថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិឆ្នាំ២០២៦-២០៣១ នៅថ្ងៃទី ១៥ ខែមីនាខាងមុខ។

Top