• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថាប័នបក្ស រដ្ឋាភិបាលនិងរដ្ឋសភា ជួយឧបត្ថម្ភ​ប្រជាជន​ជំនះលើ​ផលវិបាកនៃព្យុះលេខ ១០ (Bualoi)

នាល្ងាចថ្ងៃទី២ តុលា នៅទីក្រុងហាណូយ ការិយាល័យមជ្ឈឹមបក្សបានរៀបចំកម្មវិធីរៃអង្គាសថវិកាជួយឧបត្ថម្ភប្រជាជននៅបណ្តាខេត្តនិងក្រុង (Ninh Binh, Thanh Hoa, Nghe An, Ha Tinh, Hue, Da Nang, Quang Ninh, Hai Phong, Hung Yen, Lao Cai, Son La, Phu Tho, Tuyen Quang, Lang Son, Cao Bang, Thai) ដែលរងផលប៉ះពាល់ដោយព្យុះ Bualoi។ អគ្គលេបក្ស លោក តូ ឡឹម និងមន្ត្រីរដ្ឋការ បុគ្គលិក និងកម្មករនៃការិយាល័យមជ្ឈិមបក្ស បានបរិច្ចាគប្រាក់បៀវត្សរ៍យ៉ាងហោចណាស់ ១ថ្ងៃលើមនុស្សម្នាក់ៗ។

 អគ្គលេខាបក្ស លោក តូ ឡឹម ជួយឧបត្ថម្ភប្រជាជនក្នុងការជម្នះលើផលវិបាកនៃព្យុះលេខ ១០។ រូបថត៖ Thong Nhat/VNA

នៅក្នុងព្រឹត្តិការណ៍រៃអង្គាសថវិកា អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា បណ្តាខេត្ត ក្រុងត្រូវប្រមូលផ្តុំកម្លាំងយោធា នគរបាល យុវជន និងយានយន្ត ដើម្បីអនុវត្តការងាររុករក និងជួយសង្គ្រោះឱ្យបានទាន់ពេលវេលា; ឧបត្ថម្ភប្រជាជន ជួសជុលផ្ទះសម្បែងដែលប៉ើងដំបូល ឬខូចខាតដោយសារខ្យល់ព្យុះ និងទឹកជំនន់; រៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្ន ផ្គត់ផ្គង់អាហារ ទឹកស្អាត និងសម្ភារៈចាំបាច់សម្រាប់គ្រួសារដែលបាត់បង់ផ្ទះសម្បែង មិនឱ្យប្រជាជនណាម្នាក់អត់ឃ្លាន ត្រជាក់ គ្មានទីជម្រក ឬគ្មានសម្លៀកបំពាក់ឡើយ។ លោកអគ្គលេខាបក្សបានស្នើឱ្យជួសជុលជាបន្ទាន់នូវគ្រឹះស្ថានអប់រំ និងសុខាភិបាលដែលរងការខូចខាតដោយសារខ្យល់ព្យុះ និងទឹកជំនន់; ស្តារឡើងវិញនូវសកម្មភាពសំខាន់ៗក្នុងការដឹកជញ្ជូន អគ្គិសនី ទឹកស្អាត ទូរគមនាគមន៍ ការថែទាំសុខភាព និងការអប់រំ ជាពិសេសនៅតំបន់ដាច់ស្រយាល។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងបណ្តាស្ថាប័នរដ្ឋសភា បានរៀបចំការរៃអង្គាសថវិកាសម្រាប់ឧបត្ថម្ភប្រជាជនឲ្យជំនះលើផលវិបាកនៃគ្រោះធម្មជាតិ និងទឹកជំនន់។ រូបថត៖ Le Tuyet/VOV

នារសៀលថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងបណ្តាស្ថាប័នរដ្ឋសភាបានរៀបចំការរៃអង្គាសថវិកាសម្រាប់ឧបត្ថម្ភប្រជាជនឲ្យជំនះលើផលវិបាកនៃគ្រោះធម្មជាតិ និងទឹកជំនន់ ដោយបានរៃអង្គាសថវិកាចំនួន ៦០០ លានដុង (ជាង ២២,៧ ពាន់ដុល្លារអាមេរិក)។

នាព្រឹកថ្ងៃទី៣ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ រួមជាមួយបណ្តាឧបនាយករដ្ឋមន្ត្រី ខុទ្ទកាល័រដ្ឋាភិបាល និងគណៈកម្មាធិការបក្សរដ្ឋាភិបាល បានចូលរួមជួយឧបត្ថម្ភប្រជាជនដែលរងគ្រោះដោយខ្យល់ព្យុះនិងទឹកជំនន់ នូវប្រាក់បៀវត្សរ៍យ៉ាងតិច១ថ្ងៃលើមនុស្សម្នាក់ៗ។ មុននោះ កាលពីថ្ងៃទី ២ ខែតុលា នាយករដ្ឋមន្ត្រីបានចុះហត្ថលេខាលើសេចក្តីសម្រេចផ្តល់ជំនួយជាប្រាក់ចំនួន ២.៥២៤ ពាន់លានដុង (ជាង ៩៥,៦ លានដុល្លារ) ពីទុនបម្រុងថវិកាមជ្ឈិមក្នុងឆ្នាំ ២០២៥ សម្រាប់ខេត្ត ក្រុងចំនួន ១៥ ដើម្បីជំនះផលវិបាកនៃព្យុះ Bualoi និងគ្រោះមហន្តរាយធម្មជាតិផ្សេងទៀតចាប់ពីដើមឆ្នាំ ២០២៥មក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពានរង្វាន់ Bui Xuan Phai ឆ្នាំ ២០២៥ លើកតម្កើងតន្ត្រីករ Tran Tien

ពានរង្វាន់ Bui Xuan Phai ឆ្នាំ ២០២៥ លើកតម្កើងតន្ត្រីករ Tran Tien

ពានរង្វាន់ Bui Xuan Phai លើកទី ១៨ - ដើម្បីសេចក្តីស្រឡាញ់ហាណូយឆ្នាំ ២០២៥ បានប្រព្រឹត្តិទៅនាថ្ងៃទី ៣ ខែតុលា នៅឯពិព័រណ៍ផ្ទះលេខ ៤៥ Trang Tien ទីក្រុងហាណូយ។ គណៈកម្មាធិការរៀបចំបានផ្តល់រង្វាន់ចំនួន ៥ ដែលក្នុងនោះប្រភេទសំខាន់បំផុត - រង្វាន់ធំត្រូវបានប្រគល់ជូនតន្ត្រីករ Tran Tien។

Top