• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថាប័នធានារ៉ាប់រងសង្គមវៀតណាម និង USABC សហការអនុវត្តន៍គោលនយោបាយធានារ៉ាប់រងសុខាភិបាល

អង្គភាពអាជីវកម្មសមាជិកនៃក្រុមប្រឹក្សាតែងតែត្រៀមខ្លួននិងចង់អនុវត្តន៍គម្រោង ការងារ និងផ្តល់ប្រភពធនធានសម្រាប់វៀតណាម ដើម្បីកែលម្អគោលនយោបាយធានារ៉ាប់រងសុខាភិបាលនិងប្រព័ន្ធសុខាភិបាលរបស់ខ្លួន។
  អគ្គនាយកស្ថាប័នធានារ៉ាប់រងសង្គមវៀតណាម លោក Nguyen The Manh និងប្រធាននិងជានាយកប្រតិបត្តិ USABC លោក Ted Osius បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអនុវត្តគោលនយោបាយធានារ៉ាប់រងសុខាភិបាល ( រូបថត៖ TL/dangcongsan.vn)  

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច របស់គណៈប្រតិភូជាន់ខ្ពស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) នៅវៀតណាម នាថ្ងៃទី ១១ មិនា នៅទីក្រុងហាណូយ ស្ថាប័នធានារ៉ាប់រងសង្គមវៀតណាម និង USABC បានពិភាក្សាអំពីផែនការអនុវត្តអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនាពេលខាងមុខនេះ។ លោក Michael Michalak អនុប្រធានជាន់ខ្ពស់និងជានាយកប្រតិបត្តិប្រចាំតំបន់នៃ USABC បានវាយតម្លៃខ្ពស់ចំពោះការដែលស្ថាប័នធានារ៉ាប់រងសង្គមវៀតណាម និង USABC បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគោលនយោបាយធានារ៉ាប់រងសុខាភិបាល ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ និងជាការចាប់ផ្តើមអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការ។ អង្គភាពអាជីវកម្មសមាជិកនៃក្រុមប្រឹក្សាតែងតែត្រៀមខ្លួននិងចង់អនុវត្តន៍គម្រោង ការងារ និងផ្តល់ប្រភពធនធានសម្រាប់វៀតណាម ដើម្បីកែលម្អគោលនយោបាយធានារ៉ាប់រងសុខាភិបាលនិងប្រព័ន្ធសុខាភិបាលរបស់ខ្លួន។

ភាគីទាំងពីរក៏បានឯកភាពលើគោលដៅនិងកម្មវិធីរួម; បានយល់ព្រមបញ្ជូនអ្នកជំនាញទៅវាយតម្លៃនិងពិភាក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀតអំពីគម្រោងសហប្រតិបត្តិការ។ ពីទីនោះ ដាក់ចេញសកម្មភាពជាក់ស្តែងមួយ ប្រែក្លាយគោលដៅ និងភារកិច្ចក្នុងអនុស្សរណៈនៃការយោគយល់គ្នាឱ្យក្លាយជាការពិត បង្កើតឱ្យឃើញការលោតផ្លោះ ក្នុងការអនុវត្តគោលនយោបាយធានារ៉ាប់រងសុខាភិបាលនៅប្រទេសវៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top