• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានទូតវៀតណាមរៀបចំពិធីជប់លៀងអបអរសាទរទំនាក់ទំនងវៀតណាម - អាមេរិក និងឆ្នាំ APEC វៀតណាម ២០១៧


ស្ថានទូតវៀតណាមរៀបចំពិធីជប់លៀងអបអរសាទរ
ទំនាក់ទំនងវៀតណាម - អាមេរិក និងឆ្នាំ APEC វៀតណាម ២០១៧

នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថានទូតវៀតណាមប្រចាំនៅអាមេរិកបាន រៀបចំពិធីជប់លៀងអបអរសាទរទំ​នាក់​ទំនងដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិក និងឆ្នាំ APEC វៀតណាម ២០១៧។

អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh បានលើកត្រដែត​អំពីសមិទ្ធផលក្នុងទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងអាមេរិកនាពេលកន្លងទៅ ជាពិសេសគឺដំណើរទស្សនិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានាធិបតីលោក Donald Trump ក្នុងឱកាសចូលរួមសន្និសីទ APEC នៅ Da Nang។

តំណាងមន្ត្រីរដ្ឋអំណាចអាមេរិកក៏បានអបអរសាទរវៀតណាម ដែលបានរៀបចំប្រកបដោយជោគជ័យសន្និសីទ APEC និងឆ្នាំ APEC២០១៧ ផងដែរ។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Daniel J. Kritenbrink បានចែករំលែកថា៖

“ប្រការចាប់អារម្មណ៍បំផុតរបស់ខ្ញុំអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីលោក Donald Trump គឺ​ជាទំនាក់ទំនងយ៉ាងទូលំទូលាយរវាងប្រទេសទាំងពីរ។ ការអភិវឌ្ឍន៍នៃទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយ អាមេរិកនិងវៀតណាម ត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបង្ហាញតាមរយៈសន្និសីទកាសែតនាថ្ងៃទី ១១ ខែវិច្ឆិកា​។ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ជួបប្រាស្រ័យប្រជាជន និងជំនះពុះពារលើផលវិបាកនៃសង្គ្រាម”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top