• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីថ្លែងការណ៍រួមស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ​កម្រិត​ខ្ពស់​រវាងវៀតណាម និងឥណ្ឌា

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម តប​តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (ថ្ងៃទី ៥-៧ ខែឧសភា) ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម​នៅថ្ងៃទី ៦ ខែឧសភា។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សា។ រូបថត៖ VNA

សេចក្តីថ្លែងការណ៍រួមបាន​បញ្ជាក់ថា ភាគីទាំងពីរបានធ្វើកិច្ចពិភាក្សាដ៏ទូលំទូលាយ ដោយផ្លាស់ប្តូរអំពីទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់​ដូចគ្នា។ មេដឹកនាំទាំងពីរបានចែករំលែកទស្សនៈលើការវិវឌ្ឍសំខាន់ៗ​នៅក្នុងស្ថានភាពតំបន់ និងសកលលោក; បញ្ជាក់ពីមូលដ្ឋានគ្រឹះដ៏​រឹងមាំនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរដោយផ្អែកលើការជឿទុកចិត្ត ការគោរព ការយោគយល់គ្នាទៅវិញទៅមក ចក្ខុវិស័យរួម និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព​ក្នុងវិស័យជាច្រើន។ ដោយផ្អែកលើមូលដ្ឋាននោះ ភាគីទាំងពីរបានឯកភាព បន្ត​លើកកម្ពស់ទំនាក់ទំនងទ្វេភាគីវៀតណាម-ឥណ្ឌា​ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយកម្រិត​ខ្ពស់ ក្នុងស្មារតី "ចែករំលែកចក្ខុវិស័យ ការប្រសព្វគ្នា​នៃយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង" ដោយមានបំណងចង់ប្រែ​ក្លាយ​សេចក្តីប្រាថ្នាទៅជាលទ្ធផលជាក់ស្តែង។

មេដឹកនាំនៃប្រទេសទាំងពីរបាន​យល់ព្រមលើកកម្ពស់ការអនុវត្តប្រកបដោយប្រសិទ្ធភាព​នូវកម្មវិធីសកម្មភាពវៀតណាម-ឥណ្ឌា​ដំណាក់កាល ២០២៤-២០២៨និងសេចក្តីថ្លែងការណ៍រួមនេះ។ ដូច្នេះហើយ កិច្ចសហប្រតិបត្តិការនឹងគ្របដណ្តប់លើវិស័យដូចជា​៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ; ការពារជាតិ និងសន្តិសុខ; នាវាចរណ៍; វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា​; កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍; វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូររវាង​ប្រជាជននិង​ប្រជាជន​៕

តាម vovworld.vn/km-KH

ឥណ្ឌាតែងតែចាត់ទុកវៀតណាមជាដៃគូអាទិភាពកំពូលនៅក្នុងតំបន់

ឥណ្ឌាតែងតែចាត់ទុកវៀតណាមជាដៃគូអាទិភាពកំពូលនៅក្នុងតំបន់

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋឥណ្ឌា នា រសៀលថ្ងៃទី ៥ ខែឧសភា នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា អគ្គលេខា​បក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval។

Top