• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមម្ចាស់ការរួមជាមួយអាស៊ាន "ដឹកនាំក្បាលម៉ាស៊ីន" នៅចំពោះមុខការផ្លាស់ប្តូរសកល

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នឹងប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៧-៨ ខែឧសភា ហើយគ្រោងនឹងផ្តល់នូវទិសដៅយុទ្ធសាស្ត្រសំខាន់ៗ សម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់អាស៊ាន។

ឯកអគ្គរដ្ឋទូត តុន ធី ង៉ុក ហឿង (ស្តាំ) ប្រធាន​បេសកកម្ម​អចិន្ត្រៃយ៍​វៀតណាម​ប្រចាំ​អាស៊ាន(រូបថត៖ VNA)

យោងតាមលោកស្រីឯកអគ្គរដ្ឋទូត តុន ធិ ង៉ុក ហឿង ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអាស៊ាន ការដែលនាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ​ មិញ​ហ៊ឹង ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ជាលើកដំបូង ក្នុងនាមជាប្រមុខរដ្ឋាភិបាល នឹងរួមចំណែកយ៉ាងសំខាន់ដល់ការឆ្លើយតបរបស់តំបន់ចំពោះការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ វិបត្តិថាមពល ស្បៀងអាហារ និងសម្ពាធប្រកួតប្រជែងក្នុងចំណោមមហាអំណាចធំៗ រួមទាំងគំនិតផ្តួចផ្តើមជាក់ស្តែង ដូចជាក្របខ័ណ្ឌអាស៊ានសម្រាប់ឆ្លើយតបទៅនឹងផលប៉ះពាល់ពីមជ្ឈិមបូព៌ា។ វៀតណាមនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃអាទិភាពនៃឆ្នាំប្រធានអាស៊ានឆ្នាំ២០២៦ និងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ឆ្ពោះទៅរកសហគមន៍មួយដែលមានភាពធន់ ស្វាហាប់ ច្នៃប្រឌិត និងផ្តោតលើប្រជាជន។ វៀតណាមក៏នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ានដើម្បីបន្តលើកកម្ពស់ច្បាប់អន្តរជាតិ ពង្រឹងបរិយាកាសសន្តិភាព និងស្ថិរភាព បើកទូលាយទំនាក់ទំនងសេដ្ឋកិច្ច ធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងជាមួយដៃគូ តាមនោះ បញ្ជាក់បន្ថែមទៀតអំពីតួនាទីស្នូលរបស់អាស៊ាននៅក្នុងរចនាសម្ព័ន្ធតំបន់ ។

ក្នុងឱកាសចូលរួមកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង គ្រោងនឹងអញ្ជើញជួបទ្វេភាគីជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន។ ទាំងនេះនឹងជាជំនួបផ្ទាល់លើកដំបូងរបស់លោកនាយករដ្ឋមន្ត្រីជាមួយថ្នាក់ដឹកនាំអាស៊ានក្នុងឋានៈថ្មីរបស់លោក ដែលរួមចំណែកដល់ការបង្កើតសន្ទុះវិជ្ជមានសម្រាប់ទំនាក់ទំនងទ្វេភាគី ក៏ដូចជាសម្រាប់ការផ្សាភ្ជាប់រួមរបស់សហគមន៍៕

តាម vovworld.vn/km-KH

អះអាងពីការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះដំណើរការកសាងសហគមន៍អាស៊ាន

អះអាងពីការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះដំណើរការកសាងសហគមន៍អាស៊ាន

តបតាមការអញ្ជើញរបស់ប្រធានាធិបតី Ferdinand Romualdez Marcos Jr. នៃសាធារណរដ្ឋហ្វីលីពីន ប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២៦ លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅទីក្រុង Cebu ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី ៧-៨ ខែឧសភា។

Top