ព័ត៌មាន ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម បង្កើតសន្ទុះខ្លាំងក្លាសម្រាប់ទំនាក់ទំនងវៀតណាម-ឥណ្ឌា 05/05/2026 ប្រការនេះត្រូវបានឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក Tshering W. Sherpa សង្កត់ធ្ងន់នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាម នាថ្ងៃទី ៥ ខែឧសភា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឥណ្ឌារបស់អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ចាប់ពីថ្ងៃទី ៥-៧ ខែឧសភា។ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម (រូបថត៖ Phuong Hoa/VOV)លោក Tshering W. Sherpa បានលើកច្បាស់ថា រដ្ឋាភិបាលឥណ្ឌាយកចិត្តទុកដាក់ជាពិសេស ចំពោះដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម។ យោងតាមលោក Tshering W. Sherpa ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងទ្វេដងក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ដែលបច្ចុប្បន្នមានចំនួន ១៦ ពាន់លានដុល្លារអាមេរិក ប៉ុន្តែទាំងវៀតណាមនិងឥណ្ឌាអាចធ្វើបានច្រើនជាងនេះទៅទៀត ជាមួយនឹងចំណុចខ្លាំងអំពីធនធានមនុស្ស ជំនាញសហគ្រិនភាពនិងសង្គមដែលតែងតែពោរពេញដោយសេចក្តីប្រាថ្នា។ ឥណ្ឌារំពឹងថា នឹងប្រែទំនុកចិត្តទៅវិញទៅមកទៅជាលទ្ធផលជាក់ស្តែងនៅក្នុងវិស័យថ្មីៗ នៃកិច្ចសហប្រតិបត្តិការ ដូចជាបច្ចេកវិទ្យាព័ត៌មាន នវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សន្តិសុខតាមអ៊ីនធឺណិត បញ្ញាសិប្បនិម្មិត (AI)…។លោកឯកអគ្គរដ្ឋទូត Tshering W. Sherpa បានឲ្យដឹងថា វៀតណាមគឺជាដៃគូសំខាន់របស់ឥណ្ឌា មិនត្រឹមតែនៅក្នុងគោលនយោបាយ "ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើត" របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងចក្ខុវិស័យតំបន់ឥណ្ឌូ-ប៉ាស៊ីទៀតផង។ ឥណ្ឌា ប្តេជ្ញាបង្កើនភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងរួមដំណើរយ៉ាងជិតស្និទ្ធជាមួយ វៀតណាមក្នុងក្របខ័ណ្ឌពហុភាគី ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ និងសកលលោក ៕ តាម vovworld.vn/km-KH Tags:ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម ដោះស្រាយ តំបន់

ប្រការនេះត្រូវបានឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក Tshering W. Sherpa សង្កត់ធ្ងន់នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាម នាថ្ងៃទី ៥ ខែឧសភា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឥណ្ឌារបស់អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ចាប់ពីថ្ងៃទី ៥-៧ ខែឧសភា។ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម (រូបថត៖ Phuong Hoa/VOV)លោក Tshering W. Sherpa បានលើកច្បាស់ថា រដ្ឋាភិបាលឥណ្ឌាយកចិត្តទុកដាក់ជាពិសេស ចំពោះដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម។ យោងតាមលោក Tshering W. Sherpa ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងទ្វេដងក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ដែលបច្ចុប្បន្នមានចំនួន ១៦ ពាន់លានដុល្លារអាមេរិក ប៉ុន្តែទាំងវៀតណាមនិងឥណ្ឌាអាចធ្វើបានច្រើនជាងនេះទៅទៀត ជាមួយនឹងចំណុចខ្លាំងអំពីធនធានមនុស្ស ជំនាញសហគ្រិនភាពនិងសង្គមដែលតែងតែពោរពេញដោយសេចក្តីប្រាថ្នា។ ឥណ្ឌារំពឹងថា នឹងប្រែទំនុកចិត្តទៅវិញទៅមកទៅជាលទ្ធផលជាក់ស្តែងនៅក្នុងវិស័យថ្មីៗ នៃកិច្ចសហប្រតិបត្តិការ ដូចជាបច្ចេកវិទ្យាព័ត៌មាន នវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សន្តិសុខតាមអ៊ីនធឺណិត បញ្ញាសិប្បនិម្មិត (AI)…។លោកឯកអគ្គរដ្ឋទូត Tshering W. Sherpa បានឲ្យដឹងថា វៀតណាមគឺជាដៃគូសំខាន់របស់ឥណ្ឌា មិនត្រឹមតែនៅក្នុងគោលនយោបាយ "ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើត" របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងចក្ខុវិស័យតំបន់ឥណ្ឌូ-ប៉ាស៊ីទៀតផង។ ឥណ្ឌា ប្តេជ្ញាបង្កើនភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងរួមដំណើរយ៉ាងជិតស្និទ្ធជាមួយ វៀតណាមក្នុងក្របខ័ណ្ឌពហុភាគី ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ និងសកលលោក ៕
អត្ថបទផ្សេងទៀត អះអាងពីការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះដំណើរការកសាងសហគមន៍អាស៊ាន05/05/2026ព័ត៌មានតបតាមការអញ្ជើញរបស់ប្រធានាធិបតី Ferdinand Romualdez Marcos Jr. នៃសាធារណរដ្ឋហ្វីលីពីន ប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២៦ លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅទីក្រុង Cebu ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី ៧-៨ ខែឧសភា។ វៀតណាមសំណូមពរឲ្យចិនគោរពសិទ្ធិរបស់អ្នកនេសាទវៀតណាម05/05/2026ព័ត៌មានវៀតណាមម្ចាស់ការរួមជាមួយអាស៊ាន "ដឹកនាំក្បាលម៉ាស៊ីន" នៅចំពោះមុខការផ្លាស់ប្តូរសកល05/05/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ចាប់ផ្តើមសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌា05/05/2026ព័ត៌មានជម្លោះនៅមជ្ឈិមបូព៌ា៖ អេមីរ៉ាតអារ៉ាប់រួម រងការវាយឆ្មក់យ៉ាងសាហាវដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក05/05/2026ព័ត៌មានបើកការដ្ឋានសាងសង់និងបញ្ចប់គម្រោងជាង ១០០ ដើម្បីអបអរសាទរខួប ៥០ ឆ្នាំនៃទីក្រុងហូជីមិញ05/05/2026ព័ត៌មានគោលដៅរបស់រដ្ឋាភិបាលវៀតណាមគឺសម្រេចបានកំណើនខ្ពស់ក្នុងឆ្នាំ ២០២៦05/05/2026ព័ត៌មាន អត្ថបទផ្សេងទៀត