ព័ត៌មាន លើកកម្ពស់ភាពជាដៃគូលើគ្រប់វិស័យរវាងវៀតណាម និងស្រីលង្កា 06/05/2026 តាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា លោក Anura Kumara Dissanayake អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសស្រីលង្កាចាប់ពីថ្ងៃទី ៧-៨ ខែឧសភា។ លោកអគ្គលេខាបក្ស លោក តូ ឡាំ (បច្ចុប្បន្នជាអគ្គលេខាបក្ស ប្រធានរដ្ឋ) និងប្រធានាធិបតីស្រីលង្កា លោក អានូរ៉ា គូម៉ារ៉ា ឌីសសាណាយ៉ាកេ នៅទីស្នាក់ការមជ្ឈិមបក្ស ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥។ រូបថត៖ VNAក្នុងឱកាសនេះ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មាន វៀតណាម (VNA) ឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំនៅវៀតណាម លោក Poshitha Perera បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម មិនត្រឹមតែពង្រឹងទំនុកចិត្តនយោបាយប៉ុណ្ណោះទេ ថែមទាំងបានលើកកម្ពស់ភាពជាដៃគូលើគ្រប់វិស័យរវាងវៀតណាម និងស្រីលង្កាឡើងដល់កម្រិតខ្ពស់ជាង និងមានលក្ខណៈយុទ្ធសាស្ត្រជាងមុន។ ទន្ទឹមនឹងនោះ ដំណើរទស្សនកិច្ចនេះបាននាំមកនូវឱកាសសម្រាប់ការសន្ទនាកម្រិតខ្ពស់ ដើម្បីឈានដល់ការឯកភាពគ្នាលើបញ្ហាក្នុងតំបន់ និងពិភពលោក។ឯកអគ្គរដ្ឋទូត Poshitha Perera បានចាត់ទុកថា ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាម និងស្រីលង្កាកំពុងមានសន្ទុះអភិវឌ្ឍន៍ ប៉ុន្តែដើម្បីសម្រេចបាននូវរបក់គំហើញ ភាគីទាំងពីត្រូវតែតភ្ជាប់ចំណុចខ្លាំងនៃផលិតកម្មរបស់វៀតណាមជាមួយនឹងទីតាំងយុទ្ធសាស្ត្រនិងសមត្ថភាពឈានចូលទីផ្សាររបស់ស្រីលង្កា។ លោកបានលើកទឹកចិត្តសហគ្រាសវាយនភណ្ឌ កៅស៊ូ ការដំឡើងគ្រឿងអេឡិចត្រូនិច និងផលិតកម្មឧស្សាហកម្មរបស់ប្រទេសទាំងពីរ ឲ្យចូលរួមក្នុងទីផ្សារប្រទេសទីបី។ លើសពីនេះ ភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការស្តីពីសេវកម្មបច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយ ពាណិជ្ជកម្មឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ និងការចាប់ផ្តើមអាជីវកម្ម៕ តាម vovworld.vn/km-KH Tags:ពាណិជ្ជកម្មឌីជីថល ផលិតកម្ម ស្រីលង្កា

តាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា លោក Anura Kumara Dissanayake អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសស្រីលង្កាចាប់ពីថ្ងៃទី ៧-៨ ខែឧសភា។ លោកអគ្គលេខាបក្ស លោក តូ ឡាំ (បច្ចុប្បន្នជាអគ្គលេខាបក្ស ប្រធានរដ្ឋ) និងប្រធានាធិបតីស្រីលង្កា លោក អានូរ៉ា គូម៉ារ៉ា ឌីសសាណាយ៉ាកេ នៅទីស្នាក់ការមជ្ឈិមបក្ស ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥។ រូបថត៖ VNAក្នុងឱកាសនេះ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មាន វៀតណាម (VNA) ឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំនៅវៀតណាម លោក Poshitha Perera បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម មិនត្រឹមតែពង្រឹងទំនុកចិត្តនយោបាយប៉ុណ្ណោះទេ ថែមទាំងបានលើកកម្ពស់ភាពជាដៃគូលើគ្រប់វិស័យរវាងវៀតណាម និងស្រីលង្កាឡើងដល់កម្រិតខ្ពស់ជាង និងមានលក្ខណៈយុទ្ធសាស្ត្រជាងមុន។ ទន្ទឹមនឹងនោះ ដំណើរទស្សនកិច្ចនេះបាននាំមកនូវឱកាសសម្រាប់ការសន្ទនាកម្រិតខ្ពស់ ដើម្បីឈានដល់ការឯកភាពគ្នាលើបញ្ហាក្នុងតំបន់ និងពិភពលោក។ឯកអគ្គរដ្ឋទូត Poshitha Perera បានចាត់ទុកថា ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាម និងស្រីលង្កាកំពុងមានសន្ទុះអភិវឌ្ឍន៍ ប៉ុន្តែដើម្បីសម្រេចបាននូវរបក់គំហើញ ភាគីទាំងពីត្រូវតែតភ្ជាប់ចំណុចខ្លាំងនៃផលិតកម្មរបស់វៀតណាមជាមួយនឹងទីតាំងយុទ្ធសាស្ត្រនិងសមត្ថភាពឈានចូលទីផ្សាររបស់ស្រីលង្កា។ លោកបានលើកទឹកចិត្តសហគ្រាសវាយនភណ្ឌ កៅស៊ូ ការដំឡើងគ្រឿងអេឡិចត្រូនិច និងផលិតកម្មឧស្សាហកម្មរបស់ប្រទេសទាំងពីរ ឲ្យចូលរួមក្នុងទីផ្សារប្រទេសទីបី។ លើសពីនេះ ភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការស្តីពីសេវកម្មបច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយ ពាណិជ្ជកម្មឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ និងការចាប់ផ្តើមអាជីវកម្ម៕
អត្ថបទផ្សេងទៀត ឥណ្ឌាតែងតែចាត់ទុកវៀតណាមជាដៃគូអាទិភាពកំពូលនៅក្នុងតំបន់06/05/2026ព័ត៌មានក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋឥណ្ឌា នា រសៀលថ្ងៃទី ៥ ខែឧសភា នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval។ វៀតណាមចូលរួមពិព័រណ៍ការពារជាតិ និងអវកាស (SAHA) ២០២៦ នៅប្រទេសទួរគី06/05/2026ព័ត៌មានសេចក្តីថ្លែងការណ៍រួមស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្រិតខ្ពស់រវាងវៀតណាម និងឥណ្ឌា06/05/2026ព័ត៌មានប្រធានាធិបតី និងនាយករដ្ឋមន្ត្រីឥណ្ឌា អញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម06/05/2026ព័ត៌មានអះអាងពីការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះដំណើរការកសាងសហគមន៍អាស៊ាន05/05/2026ព័ត៌មានវៀតណាមសំណូមពរឲ្យចិនគោរពសិទ្ធិរបស់អ្នកនេសាទវៀតណាម05/05/2026ព័ត៌មានវៀតណាមម្ចាស់ការរួមជាមួយអាស៊ាន "ដឹកនាំក្បាលម៉ាស៊ីន" នៅចំពោះមុខការផ្លាស់ប្តូរសកល05/05/2026ព័ត៌មាន អត្ថបទផ្សេងទៀត