• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីថ្លែងការណ៍រួមស្តីពីភាពជាដៃគូយុទ្ធសាស្ត្រកម្រិត​ខ្ពស់ រវាងហ្វីលីពីន និងវៀតណាម

ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋហ្វីលីពីន​របស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា នា​ថ្ងៃទី ១ មិថុនា ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម​ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រកម្រិត​ខ្ពស់រវាងសាធារណរដ្ឋហ្វីលីពីននិងសាធារណរដ្ឋសង្គមនិយមវៀតណាម​។​

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos Jr. នៅក្នុងសន្និសីទសារព័ត៌មានប្រកាសលទ្ធផលនៃកិច្ច​សន្ទនា។ រូបថត៖ VNA

សេចក្តីថ្លែងការណ៍រួមបាន​បញ្ជាក់ថា ដោយផ្អែកលើក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រ​កម្រិតយ​ខ្ពស់ រវាងវៀតណាម-ហ្វីលីពីន មេដឹកនាំទាំងពីរបានយល់ព្រមអនុវត្តជាប្រចាំនូវ​យន្តការសន្ទនា​ និងកិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នៅគ្រប់កម្រិត រួមទាំងគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) អនុគណៈកម្មការ​ពាណិជ្ជកម្មវៀតណាម-ហ្វីលីពីន (JTC) ការសន្ទនាការពារជាតិនិងសន្តិសុខ និងការពិគ្រោះយោបល់លើបញ្ហាសមុទ្រនិង​មហាសាគរ ដើម្បីកំណត់និងជំរុញសក្តានុពល​បំពេញបន្ថែម​គ្នា​ទៅ​វិញ​ទៅមករវាងប្រទេសទាំងពីរ។

មេដឹកនាំទាំងពីររូប​បានសម្តែងពី​បំណងចង់សម្រេច​លើស​ពី​គោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ១០ ពាន់លានដុល្លារអាមេរិក តាមរយៈការ​ពង្រីកឱកាសពាណិជ្ជកម្មទ្វេភាគី កែលម្អសមត្ថភាព​ឈានចូ​លទីផ្សារ និងកាត់បន្ថយ​ឧបសគ្គពាណិជ្ជកម្ម និងវិនិយោគ​។ ទន្ទឹមនឹងនោះ បាន​ស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកវិស័យ​ថ្មីៗនៃកិច្ចសហប្រតិបត្តិការ ដូចជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល​ បច្ចេកវិទ្យាថ្មី និងថាមពលថ្មី​។

មេដឹកនាំទាំងពីរបានសន្យាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការអភិវឌ្ឍទេសចរណ៍ ដោយឯកភាពលើការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ ការការពារបរិស្ថាន ជលសាស្ត្រ ការតភ្ជាប់នវាចរណ៍ និងការអភិរក្សដែនទឹកអន្តរជាតិ។

ភាគីទាំងពីរបានពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មការពារជាតិ វេជ្ជសាស្ត្រយោធា ឡូជីស្ទិកយោធា ពាណិជ្ជកម្មការពារជាតិ ការស្វែងរក និងជួយសង្គ្រោះ ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ (HADR) សន្តិសុខ​នាវាចរណ៍ និងអាកាសចរណ៍ ការប្រយុទ្ធ​ប្រឆាំងភេរវកម្ម និងការរក្សាសន្តិភាព។

ភាគីទាំងពីរក៏បានបញ្ជាក់ជាថ្មីនូវការសន្យាបង្កើត​លក្ខ័ណ្ឌអំណោយ​ផល​សម្រាប់សហគមន៍ជន​វៀតណាម​​នៅហ្វីលីពីន និងប្រជាជនហ្វីលីពីននៅវៀតណាម ​បាន​រស់​នៅ ធ្វើ​ការ និង​សិក្សា​ដោយផ្អែកលើច្បាប់នៃប្រទេសនីមួយៗ និង​ទម្លាប់អន្តរជាតិ៕​

តាម vovworld.vn/km

ពិធីប្រកាសសេចក្តីសម្រេចចិត្ត​លើកលែងទោសឆ្នាំ២០២៦

ពិធីប្រកាសសេចក្តីសម្រេចចិត្ត​លើកលែងទោសឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី១ ខែមិថុនា នៅពន្ធនាគារ​ថាញ់សួន (ហាណូយ) ក្រសួងនគរបាលវៀតណាម​បានរៀបចំពិធីប្រកាសសេចក្តីសម្រេចចិត្ត​លើកលែងទោសឆ្នាំ២០២៦ របស់ប្រធានរដ្ឋ។ លោក ហ្វាម យ៉ា ទូក ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ការលើកលែងទោសឆ្នាំ២០២៦ បានចូលរួមពិធីនេះ។

Top