• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីថ្លែងការណ៍រួមវៀតណាម-បារាំង

នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ វៀតណាម និងបារាំងបានចេញសេចក្តីថ្លែងការណ៍រួម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ឧសភា របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron។
លោកប្រធានរដ្ឋ លឿង គឿង និងលោកប្រធានាធិបតី Emmanuel Macron (រូបថត៖ Viet Cuong/VOV)

សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា ដោយឈរលើមូលដ្ឋាននៃភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដែលបានចុះហត្ថលេខាក្នុងខែតុលា ឆ្នាំ ២០២៤ ក្នុងអំឡុងដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំងរបស់អគ្គលេខាបក្ស លោក តូ ឡឹម វៀតណាមនិងបារាំងបានអះអាងជាថ្មីនូវបំណងចង់ធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូដ៏គួរឱ្យទុកចិត្ត ដើម្បីបង្កើនឯករាជ្យ ស្វ័យភាព និងការអភិវឌ្ឍនៃភាគីនីមួយៗ។ ប្រទេសទាំងពីរបានឯកភាពបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនិងយន្តការសន្ទនា ឈរលើស្មារតីគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍របស់ខ្លួន ដោយមានបំណងរួមគ្នាធានាស្ថិរភាព និងវិបុលភាពនៃសណ្តាប់ធ្នាប់ពិភពលោក ក៏ដូចជាការប្តេជ្ញាចិត្តក្នុងការនាំចេញដំណោះស្រាយប្រកបដោយមហិច្ឆិតា និងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសាកល។

ក្រៅពីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ អប់រំ និងសុខាភិបាល វៀតណាមនិងបារាំងបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយុទ្ធសាស្ត្រ។ បារាំងជួយបណ្តុះបណ្តាលធនធានមនុស្សប្រកប ដោយគុណភាពខ្ពស់សម្រាប់វៀតណាមក្នុងវិស័យបញ្ញាសិប្បនិមិត្ត (AI); គាំទ្រវៀតណាមក្នុងការអនុវត្តក្របខណ្ឌច្បាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការគ្រប់គ្រង (IUU)។

សេចក្តីថ្លែងការណ៍រួមក៏បានសង្កត់ធ្ងន់ថា វៀតណាមនិងបារាំងគាំទ្រការពង្រឹងទំនាក់ទំនងរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) ក៏ដូចជាភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-បារាំង និងដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប។ ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើត ក៏ដូចជាការប្តេជ្ញាចិត្តគោរពពេញលេញចំពោះអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ ភាគីទាំងពីរក៏បានឯកភាពគ្នាលើបញ្ហាអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាំខេត្ត Quang Ninh ក្លាយជាគោលដៅទេសចរណ៍សម្រាប់ប្រជាជនម៉ូស្លីម

នាំខេត្ត Quang Ninh ក្លាយជាគោលដៅទេសចរណ៍សម្រាប់ប្រជាជនម៉ូស្លីម

សិក្ខាសាលាអន្តរជាតិដោយប្រធានបទ “អភិវឌ្ឍន៍ខេត្ត Quang Ninh ទៅជាគោលដៅទេសចរណ៍ស្និទ្ធស្នាល ជាមួយជនម៉ូស្លីម ឈានមុខគេនៅវៀតណាម” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣០ ឧសភា នៅទីក្រុង Ha Long (Quang Ninh)។

Top