នៅក្នុងសន្និបាត គណៈកម្មាធិការមជ្ឈិមបក្សបានឯកភាពជាមូលដ្ឋាន លើខ្លឹមសារនៃឯកសារដូចជា៖ ការតម្រង់ទិសការងារត្រៀមរៀបចំកម្មាភិបាលសម្រាប់មហាសន្និបាតបក្សទូទាំងប្រទេសនីតិកាលទី ១៤ រួមមានៈ ទិសដៅបែងចែករចនាសម្ព័ន្ធនិងចំនួនសមាជិកគណៈកម្មាធិការមជ្ឈិមបក្សជាផ្លូវការសម្រាប់នីតិកាលទី ១៤; បទដ្ឋាន រចនាសម្ព័ន្ធ ចំនួន និងគោលការណ៍សម្រាប់បែងចែកប្រតិភូ ទៅចូលរួមមហាសន្និបាតនីតិកាលទី ១៤ របស់បក្ស; ផ្តល់យោបល់លើកម្មាភិបាលដែលត្រូវដាក់បំពេញបន្ថែមក្នុងផែនការនយោបាយ និងលេខាធិការដ្ឋាននីតិកាលទី ១៤ អាណត្តិឆ្នាំ ២០២៦ - ២០៣១។
គណៈកម្មាធិការមជ្ឈិមបក្សបានឯកភាពជាឯកច្ឆ័ន្ទថា ទិសដៅការងាររៀបចំកម្មាភិបាលសម្រាប់មហាសន្និបាតបក្សនីតិកាលទី ១៤ គឺជាឯកសារសំខាន់ពិសេស ដែលសម្រេចរាល់ការងារត្រៀមរៀបចំនិងការបោះឆ្នោតសម្រាប់សមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ លេខាធិការដ្ឋាន មុខដំណែងអគ្គលេខាបក្ស និងមុខតដំណែងសំខាន់ៗរបស់រដ្ឋ រួមចំណែកដល់ជោគជ័យនៃមហាសន្និបាតបក្សនីតិកាលទី១៤។ ការងារត្រៀមរៀបចំកម្មាភិបាលសម្រាប់មហាសន្និបាតបក្សនីតិកាលទី ១៤ ត្រូវតែអនុវត្តដោយសមកាលកម្ម វិទ្យាសាស្ត្រ វិធីសាស្ត្រ ប្រជាធិបតេយ្យ បរានុម័ត និងតម្លាភាព; ធានាការអនុវត្តត្រឹមត្រូវនៃបទប្បញ្ញត្តិរបស់បក្ស និងបទប្បញ្ញត្តិនៃច្បាប់; ត្រូវតែយកផលប្រយោជន៍ជាតិនិងជនជាតិជាអាទិភាព; ប្តេជ្ញាមិនបណ្តោយឲ្យអ្នកដែលមិនបំពេញតាមស្តង់ដារ និងលក្ខខណ្ឌ ហើយមិនសក្តិសមចូលរួមក្នុងគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤ ទាល់តែសោះ។
គណៈកម្មាធិការមជ្ឈិមបក្សបានឯកភាពលើគោលនយោបាយដាក់បញ្ចូលគ្នានូវរបាយការណ៍ចំនួន ៣ រួមមាន៖ របាយការណ៍នយោបាយ របាយការណ៍សេដ្ឋកិច្ចសង្គម របាយការណ៍បូកសរុបការកសាងបក្សនិងការអនុវត្តលក្ខ័ន្តិកៈបក្ស (ខ្លឹមសារការងារកសាងបក្ស); អនុម័តលើខ្លឹមសារមូលដ្ឋាននៃសេចក្តីព្រាងឯកសារ ដើម្បីដាក់ជូនមហាសន្និបាតបក្សនីតិកាលទី១៤។ ការរួមបញ្ចូលគ្នានៃរបាយការណ៍គឺបង្ហាញពីវិធីសាស្រ្តប្រកប ដោយភាពច្នៃប្រឌិត ជៀសវាងការចម្លងគ្នា និងភាពមិនស៊ីសង្វាក់គ្នារវាងរបាយការណ៍ និងបង្ហាញឱ្យឃើញពីស្ថានភាពនៃរបាយការណ៍នយោបាយឱ្យបានត្រឹមត្រូវ។
គណៈកម្មាធិការមជ្ឈិមបក្សបានឯកភាពតាមខ្លឹមសារដែលគណៈកម្មាធិ ការបក្សរដ្ឋាភិបាលបានដាក់ចេញ លើខ្លឹមសារធ្វើវិសោធនកម្ម និងបំពេញបន្ថែម ចំពោះសេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការមជ្ឈិម។ ទាក់ទងនឹងមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ គណៈកម្មាធិការមជ្ឈិមបក្សបានស្នើឲ្យគណៈកម្មាធិការចាត់តាំងមជ្ឈិមបក្ស គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការបក្សក្រុង និងគណៈកម្មាធិការបក្សចំណុះ ត្រូវអនុវត្តផែនការរៀបចំមហាសន្និបាតគ្រប់លំដាប់ថ្នាក់ និងដោះស្រាយឱ្យបានទាន់ពេលវេលារាល់បញ្ហាជំពាក់ជំពិន។
គណៈកម្មាធិការមជ្ឈិមបក្សបានចាត់វិធានការវិន័យដោយដកមុខតំណែងទាំងអស់ក្នុងបក្សរបស់៖ លោក Nguyen Xuan Phuc អតីតសមាជិកការិយាល័យនយោបាយ អតីតប្រធានរដ្ឋ; លោក Vo Van Thuong អតីតសមាជិកការិយាល័យនយោបាយ អតីតប្រធានរដ្ឋ; លោក Vuong Dinh Hue អតីតសមាជិកការិយាល័យនយោបាយ អតីតប្រធានរដ្ឋសភា; លោក Le Minh Khai អតីតលេខាគណៈកម្មាធិការមជ្ឈិមបក្ស អតីតឧបនាយករដ្ឋមន្ត្រី; និងដកតួនាទីជាបក្ខជនចំពោះលោកស្រី Nguyen Thi Kim Tien អតីតសមាជិកគណៈកម្មាធិការមជ្ឈិម អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល។
គណៈកម្មាធិការមជ្ឈិមបក្សបានយល់ព្រមឲ្យលោក Do Duc Duy សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងកសិកម្មនិងបរិស្ថាន ឈប់កាន់តំណែងសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣ និងលោក Vo Chi Cong សមាជិកជំនួសនៃគណៈកម្មាធិការមជ្ឈិមបក្ស អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង អតីតប្រធានគណៈកម្មាធិការឃោសនា និងចលនាមហាជននៃទីក្រុង Can Tho បញ្ឈប់កាន់តំណែងសមាជិកជំនួសនៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣។
គណៈកម្មាធិការមជ្ឈិមបក្សបានផ្តល់យោបល់លើកត្តាកម្មាភិបាលសម្រាប់ការិយាល័យនយោបាយ ដាក់ជូនរដ្ឋសភានីតិកាលទី១៥ ដើម្បីអនុម័តឲ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន សម្រាប់អាណត្តិ ២០២១-២០២៦។
គណៈកម្មាធិការមជ្ឈិមបក្សបានពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ស្តីពីលទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ១៨ ចុះថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៧ របស់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១២ ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២៤ ដល់ខែកក្កដា ឆ្នាំ ២០២៥; ស្ថានភាពរបស់ប្រទេសក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៥; លើកិច្ចការសំខាន់ៗដែលការិយាល័យនយោបាយបានដោះស្រាយចាប់តាំងពីសន្និបាតមជ្ឈិមទី ១១ ដល់សន្និបាតមជ្ឈិមទី ១២ និងកិច្ចការសំខាន់ៗ មួយចំនួនរហូតដល់សន្និបាតមជ្ឈិមលើកទី ១៣ នីតិកាលទី ១៣ ក៏ដូចជាអំពីបម្រែបម្រួលថ្មីនៃស្ថានភាពពិភលោក និងតំបន់ក្រោយសន្និបាតមជ្ឈិមទី ១១។
គណៈកម្មាធិការប្រតិបត្តិមជ្ឈិម អំពាវនាវឱ្យបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូលរួមដៃគ្នា ស្រុះចិត្តគំនិតនិងខិតខំជំនះពុះពាររាល់ការលំបាក និងបញ្ហាប្រឈម ធានាបាននូវប្រតិបត្តិការប្រកបដោយរលូន និងប្រសិទ្ធភាពនៃគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត បញ្ចប់ដោយជោគជ័យនូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅឆ្នាំ២០២៥ និងរៀបចំប្រកបដោយជោគជ័យ មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេសនីតិកាលទី ១៤ ដែលនឹងបានប្រារព្ធឡើងនាពេលខាងមុខ៕